មានស្គាល់អត់! អាជ្ញាធរខេត្តតាកែវ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ៣០នាក់ថ្មីបន្ថែមទៀត

(តាកែវ)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់ បន្ថែមទៀត។

រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថាៈ យោងតាមលទ្ធផលនៃការវិភាកវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៣០នាក់។

អ្នកវិជ្ជមានជំងឺកុវីដ-១៩ ទាំង ៣០នាក់ គឺជាអាជីវករជាងដែក កម្មករ និងកម្មការិនីរោងចក្រ ដូចខាងក្រោមនេះ៖

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

1

2