សាករើស! ដើម្បីដឹងពីអត្ដចរិកខ្លួន និងគូអនាគតរបស់អ្នក សូមរើសរូប០១ក្នុងចំណោម០៥

នារីៗតែងតែចង់បានការស្រឡាញ់ថ្នាក់ថ្នមពីបុរសដែលខ្លូនស្រឡាញ់។ ពេលខ្លះពួកគេជួបមនុស្សដែលខ្លួនស្រឡាញប៉ុន្តែមិនដឹងថាតើគេចូលចិត្តនារីប្រភេទណា។ នារីគ្រប់រូបតែងតែមានចំណុចពិសេសរៀងៗខ្លួនដែលទាក់ទាញបេះដូងបុរសៗឲ្យលង់ស្រឡាញ់ខ្លួន។ បើសិនជាចង់ដឹងច្បាស់ពីទាំងអស់នេះ សូមជ្រើសរើសរូបមួយក្នុងចំណោមរូបខាងក្រោម៖

Cambodia Inside Thumnail

១ រូបនារីទី១

1

អ្នកដែលជ្រើសរើសរូបទី១ គឺជាមនុស្សដែលចេះអត់ធ្មត់។ ពីព្រោះតែភាពអត់ធ្មត់និងឬកពាររឹងមាំនេះហើយដែលទាក់ទាញបុរសឲ្យលង់ស្រឡាញ់អ្នក។ ភាពរមទម្យគឺជាអាវុធដែលអាចចាក់ធ្លុះបេះដូងរបស់មនុស្សប្រុសគ្រប់គ្នា។ មនុស្សប្រុសដែលលង់ស្រឡាញ់អ្នកគឺជាមនុស្សដែលតែងតែចង់ការពារអ្នក។ មនុស្សស្រីដែលរមទម្យនិងទន់ខ្សោយនឹងមានអ្នកក្លាហានម្នាក់ដែលតែងតែឈរក្បែរអ្នកចាំជួយសង្គ្រោះអ្នកគ្រប់ពេលវេលា។

២ រូបនារីទី២

2

អ្នកជាមនុស្សដែលរួសរាយរាក់ទាក់ម្នាក់ដែលតែងតែអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានយ៉ាងងាយ។ អ្នកជាអ្នកចិត្តសាស្ត្រម្នាក់ដែលតែងតែអាចរកបានគ្រប់វិធីដើម្បីទាក់ទងនរណាម្នាក់ដែលអ្នកស្រឡាញ់ចូលចិត្ត។ អ្នកតែងតែត្រូវបានមនុស្សជុំវិញចាត់ទុកថាជាមនុស្សដែលសំខាន់ចាំបាច់សម្រាប់គេជានិច្ច។ បុរសដែលចូលចិត្តនិងនៅជុំវិញអ្នកគឺជាមនុស្សដែលត្រូវការការយល់ចិត្តនិងស្តាប់នូវបញ្ហារបស់ពួកគេ ហើយពួកគេនឹងបង្ហាញទាំងអស់ពីអ្វីដែលនៅក្នុងចិត្តរបស់ពួកគេមកអ្នក។

៣ រូបភាពទី៣

3

ប្រសិនបើអ្នកជ្រើសរើសរូបទី៣ អ្នកជាមនុស្សដែលមានភាពរស់រវើកនិងគួរឲ្យស្រឡាញ់។ អ្នកតែងតែជួបភ្លាមស្រឡាញ់ភ្លែត ចូលចិត្តការនិយាយនិងកាយវិការ ដែលធ្វើឲ្យមនុស្សជុំវិញអ្នកតែងតែត្រូវបានទាក់ទាញក្រសែភ្នែកឲ្យមើលមកអ្នកមិនចេះឆ្អែត។ បុរសដែលមានការឆ្នៃប្រឌិតខ្ពស់តែងតែលង់ស្រឡាញ់អ្នក ពីព្រោះអ្នកជាមនុស្សដែលមានឥទ្ធិពលទៅលើបុរសឲ្យធ្វើនៅអ្វីផ្លែកៗនិងអស្ចារ្យ។

៤ រូបភាពទី៤

4

អ្នកដែលជ្រើសរើសរូបភាពទី៤គឺជាមនុស្សដែលឆ្លាតនិងឈ្លាសវៃម្នាក់។ ពួកគេចេះពីបែបបទសង្គម និងមានវិជ្ជាជ្រៅជ្រោះដែលតែងតែត្រូវបានមនុស្សម្នាគ្រប់គ្នាគេលើកយកមកនិយាយ។ ពួកគេមានភាពជឿជាក់លើចំនេះនិងសមត្ថភាពរបស់ខ្លួនឯង។ ចំណុចទាក់ទាញសំខាន់របស់ពួកគេគឺចិត្តសប្បុរស។ ពួកគេមានចិត្តត្រជាក់ ពេលនិយាយស្តីអាចមានលក្ខណៈម៉ឺងម៉ាត់មិនសូវទន់ភ្លន់ ប៉ុន្តែអត្តចរិកនេះធ្វើអោយបុរសដែលជាអ្នករកស៊ីឬអ្នកជោគជ័យស្តុកស្តម្ភលង់ស្រឡាញ់ឈ្លក់វង្វែងជានិច្ច។

៥ រូបភាពទី៥

5

អ្នកជាមនុស្សដែលមានភាពទាក់ទាញដោយសារភាពសាមញ្ញ ងាយសម្របខ្លួន និងទទួលយកបានអ្វីគ្រប់យ៉ាង។ ពួកគេជាមនុស្សដែលពូកែខាងមេផ្ទះនិងជាប្រពន្ធដ៏ល្អម្នាក់ ហើយចំណុចនេះហើយដែលបុរសចូលចិត្តអ្នក។ អ្នកតែងតែត្រូវបានបុរសៗដែលត្រូវការនារីម្នាក់ឈរពីក្រោយខ្នងរបស់ពួកគេដើម្បីជួយដោះស្រាយនិងលើកទឹកចិត្តនៅពេលពួកគេជួបបញ្ហា ហើយអ្នកនិងត្រូវបានពួកគេឧបក្រសោបក្នុងរង្វង់ដៃរបស់ពួកគេ។

បន្ទាប់ពីអានចំណុចទាំងនេះហើយ អ្នកអាចយល់ដឹងពីចំណុចសំខាន់ដែលអាចទាក់ទាញបុរសដែលខ្លួនស្រឡាញ់បាន។ តែអ្នកត្រូវចាំថា មិនថាពេលណាក៏ដោយអ្នកត្រូវតែព្យាយាមធ្វើជាខ្លួនអ្នកមិនត្រូវផ្លាស់ប្តូរខ្លួនឯងដើម្បីតែអ្នកដទៃនោះទេ។ អ្នកត្រូវស្រឡាញ់អ្វីដែលជាខ្លួនឯង នោះអ្នកនឹងមានចំណងស្នេហាដែលរឹងមាំមួយជាក់ជាមិនខាន។