ឥណ្ឌាទៀត! អស់ពីមនុស្សស្លា.ប់ច្រើនដោយសារជំងឺកូវីដ-១៩ ឥលូវសត្វដំរីជាច្រើនស្លា.ប់ដោយ… (មានវីដេអូ)

ឥណ្ឌា៖ ក្រុមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា សត្វដំរីអាស៊ីចំនួន ១៨ក្បាល ត្រូវបានគេប្រទះឃើញថា បានស្លា.ប់ នៅរដ្ឋ Assam ភាគខាងកើតប្រទេសឥណ្ឌា ដែលអាចបណ្តាលមកពីគ្រោះធម្មជាតិ គឺរន្ទះបាញ់យ៉ាងខ្លាំងក្លា។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Reuters កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

2

3

4

មន្ត្រីសត្វព្រៃក្នុងតំបន់ លោក M.K Yadava បានប្រាប់កាសែត Reuters ថា សត្វដំរីពេញវ័យចំនួន ១៤ ក្បាល ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លា.ប់ កាលពីថ្ងៃព្រហស្បតិ៍ ហើយសាកសពដំរី ៤ក្បាលទៀត ត្រូវបានគេប្រទះឃើញមានសភាពដូចគ្នានៅតាមវាលទំនាបមួយនៃតំបន់អភិរក្សព្រៃ Kundoli ដែលមានចម្ងាយប្រហែល ១៦០Km ពីរដ្ឋធានី Dispur ។

5

6

លោក Parimal Suklabaidya រដ្ឋមន្រ្តីក្រសួងព្រៃឈើ និងសត្វព្រៃនៃរដ្ឋ Assam បានឲ្យដឹងដែរថា រដ្ឋាភិបាលបានបញ្ជាឱ្យមានការស៊ើបអង្កេតកម្រិតខ្ពស់មួយនៅក្នុងឧប្បត្តិហេតុនេះ ហើយរបាយការណ៍បឋមបានបង្ហាញថាការស្លា.ប់នេះ អាចបណ្តាលមកពីរន្ទះបាញ់ តែយើងចាំបាច់ត្រូវពិនិត្យមើលឱ្យច្បាស់ជាងនេះទៀត តាមរយៈការធ្វើកោ.សល្យ.វិច្ច័យ ក្រែងមានហេតុផលណាផ្សេងទៀត ដូចជាការ ពុ.ល ឬជំងឺអ្វីមួយ។

7

អ្នកអភិរក្សព្រៃឈើម្នាក់ ដែលមិនហ៊ានបញ្ចេញឈ្មោះបានលើកឡើងថា អ្នកស្រុកដែលបានប្រទះឃើញសត្វដំរីនោះបាននិយាយថា សត្វទាំងនេះអាចត្រូវ ស្លា.ប់ ដោយសារតែរន្ទះបាញ់ ព្រោះពួកគេបានសង្កេតឃើញដើមឈើនៅតំបន់ក្បែរនោះក៏មានស្នាមឆេះដែរ៕

8

សូមចុចត្រង់នេះ Link ដើម្បីទស្សនាវីដេអូ