ឪពុកតិ.ច្ឆាន! យកកូនតូចរបស់ខ្លួនទៅ ល.ក់ យកលុយមកដើរលេង ស្រី ស្នេហ៍

ចិន៖ បុរសម្នាក់ បានយកកូនប្រុសអាយុ ២ឆ្នាំរបស់ខ្លួន ទៅ ល.ក់ ឱ្យប្តីប្រពន្ធគ្មានកូនមួយគូ ដោយសារតែចង់បានលុយដើរលេងលំហែកាយជាមួយប្រពន្ធថ្មី។ យោងតាមរបាយការណ៍របស់កាសែត South China Morning Post កាលពីថ្មីៗនេះ។

1

2

បុរសជាឪពុករូបនេះមានឈ្មោះ Xie បានទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសអាយុ២ឆ្នាំនេះ ខណៈម្តាយមើលថែកូនស្រី បន្ទាប់ពីពួកគេបាន លែង លះ គ្នា។ បុរសរូបនេះធ្វើការនៅឆ្ងាយ ទើបផ្ញើកូនឱ្យនៅជាមួយបងប្អូន តែថ្ងៃមួយ បុរសរូបនេះបានមកយកកូន ដោយប្រាប់ថាម្តាយគេចង់ជួប។

4

តាមរបាយការណ៍ ក៏បានបញ្ជាក់ថែមទៀតថា Xie បានយកកូនចេញទៅមួយថ្ងៃ ដោយអះអាងថា យកកូនទៅលេងផ្ទះម្តាយរបស់គាត់។ នៅពេលដែលបងប្អូនបានដឹងថា ក្មេងប្រុសមិនបានទៅដល់ផ្ទះម្តាយទេ ហើយទូរស័ព្ទទៅតែមិនមានការឆ្លើយតប ពួកគេបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។ មួយសប្តាហ៍ក្រោយមក ប៉ូលិសក៏បានស្រាវជ្រាវ និងធ្វើការ ចា.ប់ ខ្លួនបុរសជាឪពុកនោះតែម្តង ហើយបុរសយកកូនទៅលក់រូបនោះក៏បានសារភាពថា គាត់ពិតជាបានលក់កូនប្រុសរបស់គាត់ក្នុងតម្លៃ ២៤,៤០០ដុល្លារអាមេរិក ពិតប្រាកដមែន ដើម្បីយកលុយនោះដើរលេងជាមួយស្រីស្នេហ៍៕

5

6