អាសូរក្រៃលែង! ទារកកើតមិនគ្រប់ខែ ហើយមាន ជំ.ងឺ ធ្ង.ន់ ធ្ងរ បំផុត ខណៈម្តាយកើតជំងឺកូវីដ-១៩ទៀត

(ភ្នំពេញ)៖ នៅមុននេះបន្តិច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ យោងតាមគណនីសង្គមហ្វ៊េសប៊ុករបស់ Dr. Beat Richner បានបង្ហោះសារដ៏ គួរ ឲ្យ សោ.ក សង្រេ.ង ណាស់ ចំពោះទារកតូចម្នាក់កើតមិនគ្រប់ខែហើយ មាន ជំ.ងឺ ធ្ង.ន់ ធ្ងរ បំផុត និងម្តាយកើតជំងឺកូវីដ-១៩ផងដែរ។

1

នៅក្នុងសារបង្ហោះរបស់ Dr. Beat Richner បានឲ្យដឹងថា៖ «ទារកតូចកើតមិនគ្រប់ខែ មានជំងឺរលាកខ្លោចពោះវៀនធ្ងន់ធ្ងរបំផុត ត្រូវបានជួយសង្រ្គោះ និងថែទាំផ្ទាល់ដោយក្រុមគ្រូពេទ្យអស់រយៈពេល ៣២ថ្ងៃ ដោយសារម្តាយមានវិជ្ជមានកូវីដ-១៩ ដែលកំពុងបន្តព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន។

2

ថ្ងៃនេះ បានប្រគល់ឲ្យជួបឪពុក និងបានទៅផ្ទះដោយសុវត្ថិភាព ពុំមានឆ្លងកូវីដពីម្តាយទេ។ អរគុណ ក្រុមគ្រូពេទ្យ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការ រើ.ស អើ.ង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត។ អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២»៕

3

4

5