អាជ្ញាធរខេត្ត សម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅស្រុកមោងឬស្សី

(បាត់ដំបង)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៣ខ្នង ស្ថិតនៅភូមិទូលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។

ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញឈ្មោះ កែម ឈុយ ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមកពីរាជធានីភ្នំពេញ និងពាក់ព័ន្ធទីតាំងផ្ទះចំនួន ៣ខ្នង នៅក្នុងភូមិ ឃុំខាងលើ មានជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3