បុរសអនិ.កជនខ្មែរអូស្ត្រាលីម្នាក់បានដេកស្លា.ប់ក្នុងផ្ទះសំណាក់ ក្រោយមកពិនិត្យឃើញមានជំងឺកូវីដ-១៩

(បន្ទាយមានជ័យ)៖ ជនជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី ដេក ស្លា.ប់ ក្នុង បន្ទប់ ផ្ទះសំណាក់ ក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការ នគរ.បាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជន.រ.ង   គ្រោះឈ្មោះ វឿន ចាន់ទីន ភេទប្រុស អាយុ៣៤ឆ្នាំ (ជនជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី) ដែលមានបងប្អូនរស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

1

លោកបានបន្តថា បុរសខាងលើបាន ដេក ស្លា.ប់ក្នុងបន្ទប់ផ្ទះសំណាក់យីហោ អ៊ឹម ប៊ី ស្នាក់ជាន់ទី១ បន្ទប់លេខ១០៥ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយក្រុមគ្រូពេទ្យ ស.ង្ស័យ បានសំណាកធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ-១៩។

តាមសំដីម្ចាស់ផ្ទះសំណាក់ឈ្មោះ សាំង សោភាព ភេទស្រី អាយុ៣៧ឆ្នាំ បានអោយដឹងថា បុរសដែល ដេក ស្លា.ប់ក្នុងបន្ទប់ផ្ទះសំណាក់របស់គាត់នេះ ទទួលព័ត៌មានខ្លះ គឺជាជនជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី ដែលត្រឡប់ពីប្រទេសអូស្ត្រាលី នៅថ្ងៃទី២៤ ខែមេសា ឆ្នា២០២១ ហើយជាប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅរាជធានីភ្នំពេញ។ គោលបំណងទៅលេងផ្ទះបងប្អូនសាច់ញាតិភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត តែត្រូវបាន បិ.ទ ខ្ទប់ ការចេញ-ចូល បានចូលមកស្នាក់នៅក្នុងផ្ទះសំណាក់ អ៊ឹម ប៊ី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានស្លា.ប់ក្នុងបន្ទប់ផ្ទះសំណាក់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោយស្លា.ប់ រកឃើញវិជ្ជមានកូវីដ-១៩។

2

ក្រោយពេលដែល បុរសម្នាក់ ស្លា.ប់ដោយវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យបានអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាល បានធ្វើតេស្តរកមេរោគកូវីដ-១៩ អ្នកដែលនៅក្នុងផ្ទះសំណាក់ខាងលើ ហើយត្រូវបានអាជ្ញាធរ បិ.ទ ជាបណ្តោះអា.សន្ន៕

4

3