សូមចូលរួមអបអរ! ជាសះស្បើយ ៣០នាក់ និងតេស្តរហ័សលើមនុស្ស ១៦៨នាក់ គឺគ្មានជំងឺកូវីដ-១៩

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៣០នាក់ និងមិនមានករណីឆ្លងថ្មី ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

2

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន ១៦៨នាក់ លទ្ធផលអវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានោះ រដ្ឋបាលខេត្តទទួលលទ្ធផលបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីវិទ្យាស្ថានសុខភាពសាធារណៈ លើអ្នកជំងឺកូវីដ-១៩ ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។

4

អ្នកជំងឺទាំង៣០នាក់ ក្នុងនោះស្រុកកងមាស ចំនួន ១៣នាក់, ស្រុកកំពង់សៀម ចំនួន ០២នាក់, ស្រុកបាធាយ ចំនួន ០៤នាក់, ស្រុកស្រីសន្ធរចំនួន ០៧នាក់ និងស្រុកចំការលើ ចំនួន០៤នាក់ បានព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលបញ្ជាក់អវិជ្ជមានកូវីដ-១៩ ទាំង ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាមត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត៕

3

5

6

7

1