អាសូរបងៗសមត្ថកិ.ច្ចណាស់! ខ្ញុំសង្ឃឹមថាពេលចប់បេសកកម្ម បានទៅជុំក្រុមគ្រួសារ តែផ្ទុយស្រឡះ មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលើខ្លួនឯងវិញសោះ

(ភ្នំពេញ)៖ យោងតាមគណនីសង្គមហ្វេសប៊ុកដែលមានឈ្មោះ ប្រទាលនាងគ្រប់លក្ខ័ បានបង្ហោះនៅបង្ហាញពីកងកម្លាំងសមត្ថ.កិច្ចមួយក្រុមកំពុងតែនៅក្នុងឡានពេទ្យ ឲ្យដឹងថា៖ «សូមអគុណបងប្អូនទាំងអស់ដែលតែងតែបារម្មណ៍ពីខ្ញុំ ចាប់ពីពេលដែលខ្ញុំចុះបេសកកម្ម ចូលរួមផ្សព្វផ្សាយ នឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេលកន្លងមក ខ្ញុំតែងតែសង្ឃឹមថាពេលចប់បេសកកម្ម ខ្ញុំបានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលើខ្លួនឯងវិញសោះ អ្វីដែលខ្ញុំសោកស្តាយបំផុត គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯងអោយបានចប់ចុងចប់ដើម។

1

2

3

ខ្ញុំសូមប្តេជ្ញាចិត្តថា បើមានឱកាសម្តងទៀត ខ្ញុំនឹងលះបង់ដើម្បីប្រទេសជាតិរបស់ខ្ញុំ បងប្អូនដែលនៅតំបន់ក្រហមគួរយល់ពួកខ្ញុំផង។ ជាពិសេសខ្ញុំសូមអគុណដល់ ឯកឧត្តមប្រធានអង្គភាព នឹងថ្នាក់ដឹកនាំអង្គភាពអន្តរាគមន៍ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ខលមកសួសុខទុក្ខពួកខ្ញុំដែលជាកូនចៅជាប្រចាំ។

4

5

ពេលមេខលមក គាត់មានប្រសាសន៍ថា ជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បើយពីជំងឺ ពេលនោះពួកខ្ញុំម្នាក់ៗសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហាក់ដូចជា ជាពីជំងឺនេះភ្លាមៗចឹង»៕

6

7

8

9