អភិបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៣នាក់បន្ថែមទៀត

(ព្រៃវែង)៖ អត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានបង្ហាញ ចំនួន៣នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) តាមមូលដ្ឋានក្នុងស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកកំចាយមារ ខេត្តព្រៃវែង។

ឈ្មោះ និងកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៣នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ជាថ្មីម្តងទៀត ខ្ញុំនៅតែសូមអំពាវនាវដល់បងប្អូនយ៉ាងមុតមាំថា យើងត្រូវរក្សាអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ និងជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ជាពិសេស ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស និងខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)។

1

2

3

ប្រភពពីៈ ហ្វេសប៊ុករបស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង