ប្រជាពលរដ្ឋចំនួន ៣នាក់ ដែលអាជ្ញាធរខេត្តរកឃើញមានជំ.ងឺកូវីដ-១៩ មានប្រវត្តិប៉ះពាល់ច្រើន

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធ “ភូមិម៉ុងបារាំង សង្កាត់ឃ្លរ, ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង” ឱ្យបានជ្រាបថាៈ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់បន្ថែម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដែលមានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ហេ គឹមសុង ភេទប្រុស អាយុ ៦១ឆ្នាំ ជាអ្នករស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

២-ឈ្មោះ ហោ ចាន់ស៊ី ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអ្នកបើករថយន្តរបស់ឈ្មោះ ហុង ម៉េង រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

៣-ឈ្មោះ លន់ ទ្រី ភេទប្រុស អាយុ ៥១ឆ្នាំ ជាមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រស់នៅភូមិស្ទឹងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ប្រវត្តិនៃការប៉ះពាល់៖

១-ឈ្មោះ ហេ គឹមសុង មានប្រវត្តិចេញ-ចូលអាហារដ្ឋានបូរីញឹកញាប់ និងបានជូនប្រពន្ធទៅលក់សំលៀកបំពាក់នៅផ្សារលើ ខេត្តកំពង់ឆ្នាំង (ប្រពន្ធយកសំណាកលើកទី១ លទ្ធផលអវិជ្ជមាន)។

២-ឈ្មោះ ហោ ចាន់ស៊ី មានប្រវត្តិប៉ះពាល់ជាមួយឈ្មោះ ហុង ម៉េង និងបានប៉ះពាល់ជាមួយកម្មករចំនួន ១៦នាក់ នៅកសិដ្ឋាន (ចំការខ្នុរ នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌)។

៣-ឈ្មោះ លន់ ទ្រី មានប្រវត្តិប៉ះពាល់ជាមួយមន្ត្រីក្នុងក្រុមទី២ នៃក្រុមចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្រុងកំពង់ឆ្នាំង និងមានប្រពន្ធជាអ្នកលក់សំលៀកបំពាក់នៅផ្សារលើ ខេត្តកំពង់ឆ្នាំង (តែផ្អាកលក់ជាង១ខែហើយ)។

អ្នកទាំងបីខាងលើ មានលទ្ធផលវិជ្ជមានកូវីដ-១៩ តាមការធ្វើតេស្តរហ័ស និងបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច៕

Image_2021 05 15_07 22 40