Shareឲ្យដល់ពួកគាត់ផង! ជូនដំណឹងលើកទី៣! ស្វែងរកកម្មករ-កម្មការិនីដែលវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ ជាបន្ទាន់

(កណ្តាល)៖ រដ្ឋបាលស្រុកអង្គស្នួល សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនីនៅក្នុងស្រុកអង្គស្នូលទាំងអស់ ឲ្យបានជ្រាបថាៈ ចាប់ពីថ្ងៃទី១០-១៤ ខែឧសភៈ ឆ្នាំ២០២១ នៅស្រុកអង្គស្នួល មានករណីវិជ្ជមានចំនួន ០៩នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលរដ្ឋបាលស្រុកអង្គស្នួល និងក្រុមគ្រូពេទ្យព្យាយាមទាក់ទងតាមគ្រប់មធ្យោបាយនៅតែពុំអាចទាក់ទងបាន ដោយសារគាត់មិនបានផ្តល់នូវព័ត៌មានច្បាស់លាស់លើទម្រង់ពាក្យស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ-១៩ ដូចជា លេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ជុំ ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ ធ្វើការនៅរោងចក្រហូលីវែល

២-ឈ្មោះ សាន់ ហាប់ ភេទស្រី អាយុ ៣១ឆ្នាំ ធ្វើការនៅរោងចក្រហូលីវែល

៣-ឈ្មោះ ប៊ុត ចន្ថារ៉ា ភេទប្រុស ធ្វើការនៅរោងចក្រហូលីវែល

៤-ឈ្មោះ ធី សុភ័ក្ត ភេទស្រី អាយុ ២៦ឆ្នាំ ធ្វើការនៅរោងចក្ររីជែន

៥-ឈ្មោះ ព្រឿង ធីវិន ភេទស្រី អាយុ ២០ឆ្នាំ ធ្វើការនៅរោងចក្ររីជែន

៦-ឈ្មោះ លី សុខនីម ភេទស្រី អាយុ ៣៤ឆ្នាំ ធ្វើការនៅរោងចក្ររីជែន

៧-ឈ្មោះ សាយ ស៊ីផុន ភេទប្រុស អាយុ ៣០ឆ្នាំ ធ្វើការនៅរោងចក្ររីជែន

៨-ឈ្មោះ សួន ប៊ុនសន ភេទប្រុស ធ្វើការនៅរោងចក្ររីជែន

៩-ឈ្មោះ ផេន គីមស៊ាង ភេទស្រី ធ្វើការនៅរោងចក្រម៉ាស័្ទរ និងហ្វេ្រង

ឈ្មោះអ្នកវិជ្ជមានខាងល់ ជាកម្មការិនី រោងចក្រហូលីវែល រោងចក្ររីជែន ស្ថិតនៅឃុំបែកចាន និងរោងចក្រម៉ាស័្ទរ និងហ្វេ្រង ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងករណីអ្នកវិជ្ជមានដែលមានរាយនាមខាងលើ បានជ្រាបអំពីសេចក្តីជូនដំណឹងនេះ សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីទទួលយកទៅព្យាបាលឲ្យបានឆាប់រហ័ស ឬទាក់ទងមកកាន់លេខទូរស័ព្ទដូចមានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងនេះ៕

Image_2021 05 14_20 43 02