ក្លាហានឡើងដើម្បីគ្រួសារយើង! កម្មករ-កម្មការិនីនៅរោងចក្រវ៉ាសាន់ ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ ទាំងអស់គ្នា ឥឡូវរកឃើញច្រើនណាស់

(កំពង់ស្ពឺ)៖ រដ្ឋបាលឃុំមហាសាំង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញបញ្ជីឈ្មោះកម្មការិនីនៅរោងចក្រវ៉ាសាន់ ចំនួន ០៨នាក់បន្ថែទៀត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ដែលធ្វើឲ្យចំនួនកាន់តែកើនឡើងនៅក្នុងរោងចក្រ។

ដូចនេះ រដ្ឋបាលឃុំ ស្នើសុំបងប្អូនអ្នកក្នុងភូមិដែលជាកម្មការិនី ដែលបានបំរើការងារនៅរោងចក្រ វ៉ាសាន់ ទាំងអស់គ្នា ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ ដូចដែលយើងបានដឹងអញ្ចឹង ឥលូវនេះមានបងប្អូនរួមការងារខ្លះដែលបានបំរើការងារនៅរោងចក្រខាងលើ ដែលជាអ្នកភូមិជិតខាងយើងមានវិជ្ជមានហើយ។

ដើម្បីអោយអស់មន្ទិលសង្ស័យ នឹងរួមគ្នាទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឆ្លងទៅដល់អ្នកផ្សេង និងក្រុមគ្រួសារ សូមបងប្អូនមានសេចក្តីក្លាហាន ទៅយកសំណាកនៅវិទ្យាល័យភ្នំស្រួច ឬមណ្ឌលសុខភាពត្រពាំងក្រឡឹង៕

Image_2021 05 15_07 07 48