ក្តៅហើយហ៊ុយទៀត! ម្តាយរបស់អតីតឧកញ៉ា ដួង ឆាយ ចេញមកហែកកេរ្តិ៍ពីប្តីរបស់ខ្លួនដែលមានសាហាយ និងអតីតកូនប្រសារស្រី ប្រើល្បិចពិសពុល គ្រប់បែបយ៉ាង ធ្វើស៊ីប្តីរបស់ខ្លួនឯង (មានវីដេអូ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ មានហេតុការណ៍យ៉ាងក្តៅគគុក ក្រោយឃើញម្តាយរបស់អតីតឧកញ៉ា ឌួង ឆាយ លោកជំទាវ ខុង លីស៊ីអាណា បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលបញ្ជាក់ថា សូមស្នើសុំទៅខាងស្ថានប័នពាក់ព័ន្ធ ជួយស្វែងយុត្តិធម៌ ជូនលោកជំទាវ និងព្រះតេគុណ ឌួង ឆាយ ហើយកូនស្រីក៏ទទួចសុំឲ្យប៉ាវិលត្រលប់មកផ្ទះវិញ ដោយសារឪពុករបស់ខ្លួន ឧកញ៉ា ឌួង ងៀប លួចលាក់មានស្រីថ្មី ចុះចោលផ្ទះ។ ក្នុងនោះដែរ លោកជំទាវ ខុង លីស៊ីអាណា សូមគោរពសំពះអង្វរសម្តេចតេជោ បិតាសន្តិភាព និងសម្តេចកិត្តិបណ្ឌិត មាតាមនុស្សធម៌ សូមជួយរកយុត្តិធម៌រូបនាងខ្ញុំ និងកូនប្រុស ឌួង ឆាយផង។

1

ខាងក្រោមនេះ គឺការស្រង់សំដីរបស់លោកជំទាវ ខុង លីស៊ីអាណា ដែលបានធើ្វសន្និសិទកាសែតជាមួយបណ្តាសារព័ត៌មានជាច្រើន ដែលមានខ្លឹមសារដូចតទៅ៖

មុនដំបូង នាងខ្ញុំសូមគោរពជំរាបសួរសម្តេចតេជោ បិតាសន្តិភាព សម្តេចកត្តិ មាតាមនុស្សធម៌ ជាបឋមនាងខ្ញុំសូមគោរពសូមអភ័យទោស ដែលនាងខ្ញុំលើកយកបញ្ហាគ្រួសារមកនិយាយនៅពេលនេះ ដែលប្រទេសជាកំពុងជួបភាពវឹកវរ គ្រោះអសន្តរោគ មេរោគកូវីដ-១៩ កំពុងរីករាលត្បាតយ៉ាងខ្លាំងខ្លា និងកូនប្រុសឌួងឆាយកំពុងមានគ្រោះ និងទុក្ខជាទង្ងន់។ ប៉ុន្តែដោយសារស្វាមីរបស់នាងខ្ញុំ មិនបានភ្ញាក់រលឹកដឹងកំហុសខ្លួនបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះកូនឌួងឆាយ ហើយថែមទាំងប្តឹងលែងលះនាងខ្ញុំ និងជំរុញតុលាការអោយកោះហៅនាងខ្ញុំជាលើកទី២ ឲ្យចូលខ្លូនទាញហេតុផល ដើម្បីលែងលះនៅថ្ងៃទី១៩ ខាងមុខនេះ។

2

នាងខ្ញុំមានភាពចាស់ទុំ និងមានភាពស៊ូទ្រាំខ្លាំងណាស់ អស់លទ្ធភាពក្នុងការទ្រាំ ហើយនាងខ្ញុំពិតជាមិនចង់បង្ហាញជាសាធារណៈដូចកូនប្រសារនាងខ្ញុំនោះទេ។ នាងខ្ញុំអាចទទួលរងភាពអយុត្តិធម៌ដោយស្វាមីបាន ប៉ុន្តែនាងខ្ញុំដាច់ខាតមិនអាចឲ្យកូនប្រុស ឌួង ឆាយ រងភាពអយុត្តិធម៌ដោយសារស្វាមីរបស់នាងខ្ញុំបានជាដាច់ខាត។

នាងខ្ញុំត្រូវតែទាមទារយុត្តិធម៌សំរាប់កូនប្រុស ឌួង ឆាយ ហើយខ្ញុំជឿជាក់ថាម្តាយគ្រប់រូបក៏នឹងធ្វើបែបនេះដែលហើយ ក៏គ្មានអ្នកណាចង់បើកកកាយរឿងបញ្ហាផ្ទៃក្នុងគ្រួសារជាទីសាធារណៈនៅលើបណ្តាញសង្គមបែបនេះទេ។ ហើយអ្វីដែលកូនប្រុសរបស់ខ្ញុំនិយាយថា អតីតកូនប្រសារមានគំរោងការរៀបចំផែនការដាក់អន្ទាក់កូនប្រុសរបស់ខ្ញុំជាមួយអតីតប្តីរបស់ខ្ញុំគឺជាការពិត។ មូលហេតុ ដែលឪពុករៀបចំផែនការដាក់អន្ទាក់បំផ្លាញកម្ចាត់កូនខ្លួនឯង ដោយសារគាត់ខឹងកូនប្រុស បានជួយណែនាំមេធាវីការពារក្តីផ្លូវច្បាប់ដល់នាងខ្ញុំដើម្បីប្តឹងប្តី រឿងឯកការព័ន្ធមានស្រីសាហាយ នាង ប្រាក់ ស៊ីណា រហូតឈានដល់មានកូនស្រី ឌួង ជូលី ឥតខាន់ស្លានៅខាងក្រៅ រៀននៅសាលាអន្តរជាតិណតប្រីត នឹងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារ ទៅធ្វើភូមិគ្រឹះ ២កន្លែង និងដីជាច្រើនកន្លែងដែលបានកាត់ចេញពីប្លង់ក្រុមហ៊ុន។

3

ហើយរឿងនាង ប្រាក់ ស៊ីណា គឺខ្ញុំមិនដែលដឹងថាប្តីរបស់ខ្ញុំ មានស្រីលួចលាក់នៅខាងក្រៅរហូតមានកូននោះទេ គឺនាង ប្រាក់ ស៊ីណា បានអោយគេខលមកអោយតំរុយពីសកម្មភាព និងទីកន្លែងផ្ទះរបស់នាងសាហាយ ប្រាក់ ស៊ីណា និងសកម្មភាពប្តីរបស់នាងខ្ញុំជារៀងរាល់ថ្ងៃ រហូតខ្ញុំតាមរកឃើញផ្ទះនាង ប្រាក់ ស៊ីណា។ ពេលខ្ញុំគ្រាន់តែសង្ស័យ ទៅដល់មុខផ្ទះនាង ប្រាក់ ស៊ីណា ស្រាប់តែនាងបានខលមកលេខដៃខ្ញុំផ្ទាល់ ដោយបាននិយាយសំឡុតគំរាមនាងខ្ញុំថា មានសិទ្ធិមកដល់មុខផ្ទះរបស់នាង និងបានអោយបងប្រុសឈ្មោះ ប្រាក់ សូលី ដែលជាមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ ពេលនេះប្តីនាងខ្ញុំបានជួយផ្លាស់ប្តូរទៅប៉ូលិសអន្តោប្រវេសន៍ ដែលបានចូលក្រមខណ្ឌតាមរយៈប្តីនាងខ្ញុំ មកឈ្លោះប្រកែកគ្នាជាមួយនាងខ្ញុំ និងចង់ប្រើប្រាស់ហឹង្សាមកលើរូបនាងខ្ញុំ។ ប៉ុន្តែបានកូនប្រុស ឌួង ឆាយ អង្វរអោយខ្ញុំត្រលប់ទៅផ្ទះវិញ ដើម្បីដោះស្រាយគ្នាដើម្បីកុំអោយខ្មាស់គេ។ ពេលនោះកូនៗ បានសួរឪពុកថា ហេតុអ្វីបានជានាង ប្រាក់ ស៊ីណាខលមកនាងខ្ញុំ។

4

ប្តីរបស់នាងខ្ញុំក៏បានឆ្លើយថា គេចង់អោយយើងទទួលគេផង។ តើសាកសមដែលទេដែលប្តីលួចលាក់មានសាហាយនៅខាងក្រៅ រហូតមានកូនមកអោយប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខ ពេញសិទ្ធិបែបនះ។ ប៉ុន្តែកូនប្រុសខ្ញុំមិនបានជួយអ្វីលើសពីជួយណែនាំមេធាវី។ សូម្បីតែខ្ញុំ អោយកូនប្រុស ឌួង ឆាយ ទៅធ្វើសាក្សីនៅតុលាការថា ឪពុកខ្លួនមានស្រី និងកូននៅក្រៅ ក៏ ឌួង ឆាយ មិនព្រមទៅ និងធ្វើតាម ហើយពេលខ្ញុំប្តឹងចុះរក្សាការពារផ្ទះស្រីសាហាយរបស់គាត់ បានអោយសារព័ត៌មានបង្ហោះឈ្មោះស្វាមីរបស់ខ្ញុំ ក៏កូនប្រុស ឌួង ឆាយ ប្រតិកម្មដោយអោយទុកកិត្តិយស កេរ្តិ៍ឈ្មោះ និងផ្លូវក្រោយសំរាប់ឪពុករបស់គេ។ ប៉ុន្តែឪពុកនៅតែដាច់ចិត្តរៀបចំគំរោងផែនការជាមួយអតីតកូនប្រសារ ដើម្បីសម្លាប់កូនប្រុសរបស់ខ្លួនឯងបង្កើតទាំងរស់។ ពាក្យចាស់ពោលថាខ្លាកាចមិនស៊ីកូនឯង គាត់មិនត្រឹមតែស៊ីកូនខ្លូន ហើយថែមទាំងស៊ីចៅខ្លួនឯងទៀត។

នៅពេលរៀបការរួចហើយ នាងខ្ញុំបានអោយកូនទាំង២ ទៅរស់នៅផ្ទះវីឡា និងគ្រប់គ្រងស្ថានីយ៍ប្រេងតូតាល់នៅផ្លូវ ២០០៤ ដែលចំនេញ ១ម៉ឺនដុល្លារ ក្នុង ១ខែ ដើម្បីបានប្រាក់ចំណូលសំរាប់ចំណាយ និងធ្វើដើមទុនធ្វើជំនួញ។ ប៉ុន្តែអតីតកូនប្រសារចង់ទៅនៅផ្ទះខាងម្តាយរបស់គេ ដើម្បីម្តាយរបស់គេបានជួយមើលកូន ចំណែករឿងដីផ្ទះស៊ីសុវត្ថិ និងផ្ទះវីឡា ដែលអតីតកូនប្រសាររបស់ខ្ញុំថា ទិញដោយលុយខ្លួនឯងជាមួយកូនប្រុសរបស់ខ្ញុំនោះ មិនមែនជាការពិតទេ នេះជាភស្តុតាងដែលម្ចាស់ផ្ទះស៊ីសុវត្ថិឈ្មោះ លោក ហ៊ី ប៊ុនថា និងភរិយា បានមកយកសែកលុយនៅក្រុមហ៊ុនរបស់ខ្ញុំ និងដកលុយពីកុងធនាគារក្រុមហ៊ុនរបស់ខ្ញុំកក់លើកទី១ ចំនួន ៥ម៉ឺនដុល្លារ និងបង់ផ្តាច់លើកទី២ ចំនួន ១៤១,៦០០ដុល្លារ។

02

ហើយដីផ្ទះវីឡាដែលកូនប្រសារកំពុងរស់នៅរាល់ថ្ងៃ ក៏ជាកេរ្តិ៍អំណោយនាងខ្ញុំបានអោយ ហើយថែមទាំងនាងខ្ញុំបានទិញដីមួយឡូថែមទៀត ជាប់ផ្ទះវីឡាដែលមានតម្លៃ ១២៥,០០០ដុល្លារ ដែលបានដកលុយចេញពីកុងក្រុមហ៊ុនរបស់ខ្ញុំដដែល ប៉ុន្តែបែរជាអតីតកូនប្រសារនិយាយថា ទិញដោយខ្លួនឯងដែលនាងខ្ញុំមានភស្តុតាងបង្ហាញនៅទីនេះ។ សរុបសេចក្តីមក គឺកូនប្រសាររបស់ខ្ញុំលើកឡើងនិយាយក្នុងការឡាយចុងក្រោយរបស់នាង ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ គឺមិនមែនជាការពិត និងគ្មានភស្តុតាងទាល់តែសោះ។ នាងខ្ញុំដឹងច្បាស់ថាកូនប្រសារនឹងឆ្លើយតប ប៉ុន្តែនិយាយមកជាមួយនឹងភស្តុតាង និងសក្ខីកម្មពិតប្រាកច្បាស់លាស់ចុងក្រោយនៅក្នុងឆ្នាំ២០២០ កូនប្រសារបានខ្ចីលុយនាងខ្ញុំចំនួន ៦០០០,០០០ដុលារ ដើម្បីទិញផលិតផលនៅកូរ៉េ យកមកលក់ដែលជារោងចក្រមិត្តភ័ក្តរកស៊ីដីធ្លីជាមួយខ្ញុំកាលពីជាង ១០ឆ្នាំមុន ដែលរាល់មុខជំនួញទាំងអស់ជាគំនិតផ្តួចផ្តើម និងដើមទុនពីគ្រួសាររបស់ខ្ញុំទាំងអស់ ប៉ុន្តែបែរជានាងនិយាយមកថា រាល់ភាពជោគជ័យរាល់ថ្ងៃ បានមកពីនាងផ្តួចផ្តើមគំនិតរកស៊ីទាំងដែលនាងមិនចេះភាសាអង់គ្លេសច្បាស់លាស់ និងមិនហ៊ានទាំងឡាយ FB លក់ដូរផងតាំងពីដំបូងមក។ មានមនុស្សជាច្រើនដែលស្គាល់ប្រវត្ថិនាង និងគ្រួសារនាង ដែលផ្ទះរស់នៅបន្ទប់តូចជាន់ទី២ ជុំគ្នា២-៣គ្រួសារ នៅអាគារសេងថៃក្រោយវត្តស្វាយដង្គំ ជិតប៉ុស្តិ៍ទូរទ្សស៍លេខ៣ចាស់។

០៣

ទោះបីកូនប្រុសរបស់ខ្ញុំបានបួសជាលោកសង្ឃ និងអហោសកម្មអោយអតីតកូនប្រសារគ្រប់បែបយ៉ាង ក៏នាងនៅតែផ្តាច់ទំនាក់ទំនងចៅៗ មិនអោយទៅលេងឪពុកនៅវត្ត លើសពីនេះទៅទៀត ទោះបីក្រុមគ្រួសារ និងញាតិមិត្តខ្ញុំ បានសុំអង្វរនាងអោយដកពាក្យបណ្តឹងក្តី ក៏នាងនៅតែចង់ដាក់គុកកូនប្រុសរបស់ខ្ញុំ ដែលជាឪពុករបស់កូនៗនាង និងគ្មាននឹងឃើញមនោសចេ្ចតនា និងអនុស្សារីយ៍ជាប្តីប្រពន្ធ ដែលកូនប្រុសរបស់ខ្ញុំបានខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់អនាគត មុខជំនួយ និងគ្រប់បែបយ៉ាងដើម្បីនាងក្តី។

01

តើនៅលើលោកនេះ មានមនុស្សស្រី ដែលសាហាវជិតដាច់បែបនេះប៉ុន្មាននាក់ ដែលហ៊ានរៀបចំគំរោងផែនការ អន្ទាក់ល្បិចកិចកល ពិសពុល គ្រប់បែបយ៉ាង ដើម្បីលេបយកទ្រព្យសម្បត្តិប្តី និងបង្ហោះវីដេអូសម្លាប់ប្តីខ្លូនឯងទាំងរស់ ទាំងដែលកូនប្រុសរបស់ខ្ញុំបានព្រមប្រគល់ទ្រព្យសម្បត្តិទាំងអស់អោយទៅនាង ហើយចុះចេញខ្លួនទទេ ជាមួយបំណុលធនាគារ ហើយចុងក្រោយគ្រាន់តែកូនប្រុសរបស់ខ្ញុំយកកូនៗទៅដើរលេងនៅខេត្តប៉ុន្មានថ្ងៃសោះ នាងបានបង្ហោះវីដេអូដែលបានសន្យាថានឹងលុបនៅចំពោះមុខចៅក្រម ក្រឡាបញ្ជី មេធាវីទាំងសងខាង នឹងនាងខ្ញុំផ្ទាល់ ដោយនាងយល់ព្រមធ្វើកិច្ចសន្យាថា នឹងលុបបើសិនជាវីដេអូនោះ បែកធ្លាយនាងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ និងសិទ្ធិអំណាចមេបាកូនទាំង៣ មកអោយកូនប្រុសរបស់ខ្ញុំវិញ។ ប៉ុន្តែដោយសារកូនប្រុសរបស់ខ្ញុំនិយាយថាមិនបាច់ធ្វើកិច្ចសន្យាទេ ខ្លួនទុកចិត្តថាអតីតភរិយានឹងមិនសម្លាប់ខ្លួនទេ។ ទោះមិនមានកិច្ចសន្យា ប៉ុន្តែមានចៅក្រមក្រឡាបញ្ជី និងសាក្សីជាច្រើន ក៏នឹងមានទំងន់ស្មើនឹងកិច្ចសន្យាដែរ ពីព្រោះចៅក្រមជាអ្នកកាន់ច្បាប់។

នាងខ្ញុំសូមអង្វរសម្តេចតេជោ និងសម្តេចកិតិ្តបណ្ឌិត ដែលជាបិតាសន្តិភាព និងមាតាមនុស្ស និងពូមីងបងប្អូនទាំងអស់គ្នា សូមជួយផ្តល់យុត្តិធម៌ និងការពិតអោយកូនប្រុសរបស់ខ្ញុំ ដែលគ្នាបានទទួលរងនៅអយុត្តិធម៌ និងប៉ះពាល់សតិអារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ចង់គិតខ្លីម្តងដោយសារឈឺចាប់ពេកចាញ់បោក និងស្លាប់ក្រោមដៃមនុស្សដែលខ្លួនស្រលាញ់ និងជាមនុស្សជឿជាក់ជាទីបំផុត មិននឹកស្មានដល់ថា ជាម្តាយរបស់កូនៗខ្លួនឯង។

នាងខ្ញុំសូមគោរពអរគុណជាទីបំផុតចំពោះសម្តេចតេជោ បិតាសន្តិភាព និងសម្តេចកិត្តិបណ្ឌិត មាតា មនុស្ស ដែលជានិច្ចជាកាល តែងតែមានមេត្តាសណ្តោសប្រោះប្រណៃ និងអនុគ្រោះលើកលែងចំពោះរូបនាងខ្ញុំ និងកូនប្រុសរបស់ខ្ញុំ។ គុណរបស់សម្តេចទាំង២ ពិតជាមហាធំធេងណាស់សំរាប់រូបនាងខ្ញុំ និងតែងតែចងចាំទុកជានិច្ច៕

សូមទស្សនាវីដេអូខាងក្រោម ៖