អាជ្ញាធរខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣នាក់ និងប្រវត្តិប៉ះពាល់

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកអូររាំងឪ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ យោងលទ្ធផលតេស្ករហ័សកូវីដ-១៩(Rapid Test) បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ អៀ ឆៃលន់ ភេទប្រុស អាយុ ២៧ឆ្នាំ អាសយដ្ឋាននៅភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ

២-ឈ្មោះ មឿន ម៉ឺន ភេទប្រុស អាយុ ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ

៣-ឈ្មោះ សុខ ធី ភេទប្រុស អាយុ ៤៣ឆ្នាំជ អាសយដ្ឋាននៅភូមិស្អំ ឃុំចាន់មូល ស្រុកមេមត់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2