ប្រជាពលរដ្ឋ ០៨នាក់ រកឃើញមានវិជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៨រូប ថ្មីបន្ថែមទៀត នៅក្នុងក្រុងច្បារមន និងស្រុកភ្នំស្រួច ដែលជាករណីឆ្លងក្នុងសហគមន៍។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៨រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖

១-កុមារា អាយុ ៤ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច

២-កុមារា អាយុ ៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច

៣-កុមារី អាយុ ១៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច

៤-ឈ្មោះ សំ សឿន ភេទ ស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច

៥-ឈ្មោះ សាន សាវ៉ាង ភេទ ស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិពង្រ ឃុំតាំងស្យា ស្រុកភ្នំស្រួច

៦-ឈ្មោះ សុទ្ធ សុវន ភេទ ស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិតាម៉ិញ ឃុំមហាសាំង ស្រុកភ្នំស្រួច

៧-ឈ្មោះ ខុន សុខខេង ភេទ ស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រំគោសឃុំព្រៃរំដួល ស្រុកភ្នំស្រួច

៨-ឈ្មោះ ប៊ុត សំបូ ភេទ ស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញាសង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ពាំការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Photo_2021 05 14_16 02 39