ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ២នាក់ ស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel និងភ្ញៀវបានចូលទៅសាខាក្រុមហ៊ុន ZTO

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ បានស្នាក់នៅ និងជាអតិថិជន នៅទីតាំងដូចខាងក្រោម៖

១-ជនជាតិចិន ចំនួន ២នាក់ មានជំងឺកូវីដ-១៩ ស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២២៨ កែងផ្លូវលេខ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

២-អ្នកជំងឺកូវីដ-១៩ បានទៅសាខាក្រុមហ៊ុន ZTO នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ គិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុននៃ ១៧នាក់ នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 14_16 32 39

Image_2021 05 14_16 32 49