បុរសម្នាក់មកពីភ្នំពេញដល់ខេត្តស្វាយរៀង បានចូលផ្សារទិញត្រី រកឃើញមានវិជ្ជមានកូវីដ-១៩

(ស្វាយរៀង)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវកូវីដ-១៩នៃរដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ និងទីតាំងពាក់ព័ន្ធមានដូចខាងក្រោម៖ បុរសឈ្មោះ ជា សុខសាន អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គាត់បានធ្វើដំណើរពីរាជធានីភ្នំពេញ មកដល់ចំណុចផ្សារចន្រ្តី បានឈប់ទិញត្រី យកទៅផ្ទះ។

1

ប្រសិនបើអ្នកពាក់ព័ន្ធមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អកកណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័/យ សូមមេត្តាប្រញា/ប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅ មណ្ឌលចត្តាឡីស័កកម្រិត២ ឃុំមុខដា, មន្ទីរពេទ្យបង្អែករមាសហែក ឬទំនាក់ទំនងលេខ 012 318 550 ឬទំនាក់ទំនងមកក្រុមការងារ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

2

ប្រភពពីៈ រដ្ឋបាលខេត្តស្វាយរៀង