ទារក អាយុ ៣ខែ និងស្ត្រី អាយុ៤២ឆ្នាំ បានរកឃើញមានជំងឺកូវីដ-១៩ និងប៉ះពាល់មនុស្ស ២៦នាក់

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថាៈ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ នៅស្រុករំដួល និងស្រុករមាសហែក ខេត្តស្វាយរៀង រួមមាន៖

១-ករណីវិជ្ជមានកូវីដ-១៩ នៅស្រុករំដួល៖

-ទារក អាយុ ៣ខែ រស់នៅភូមិស្រម៉ ឃុំបុសមន កន្លងមកធ្លាប់បានប៉ះពាល់ជាមួយឪពុកវិជ្ជមានកូវីដ-១៩ឈ្មោះ ណេ ពិសី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ-១៩។ ចំពោះអ្នកប៉ះពាល់មានចំនួន ០៣នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។

២-ករណីវិជ្ជមានកូវីដ-១៩ នៅស្រុករមាសហែក៖

-ស្ត្រីឈ្មោះ ព្រំ ដានី អាយុ ៤២ឆ្នាំ រស់នៅភូមិស្រែឬស្សី ឃុំអំពិល កន្លងមកធ្លាប់បានប៉ះពាល់ជាមួយបុរស

វិជ្ជមានកូវីដ-១៩ ឈ្មោះ រ៉ន បញ្ញា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្ករហ័ស លទ្ធផលវិជ្ជមានកូវីដ-១៩។ ចំពោះអ្នកប៉ះពាល់មានចំនួន ២៣នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។

បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ

គិតចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២៕

Image_2021 05 14_12 24 07