បែកធ្លាយ! ប្រតិបត្តិការវេរលុយតាមធនាគារABA ឈ្មោះ Heng Sier ចូលគណនីឈ្មោះ Mean Pechrita បានបញ្ជាក់យ៉ាងច្បាស់ៗថា…

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។

1

2

3

4

ចំពោះ ឧកញ៉ា ហេង សៀ ឯណោះវិញ ក៏ត្រូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ចូលឆ្លើយបំភ្លឺករណីដែលកញ្ញា យូប៊ី ប្តឹ.ង ពី បទ ប៉ុ.ន ប៉.ង រំលោ.ភ សេ.ព សន្ថ.វៈ នៅក្នុងរថយន្ត ប៉ុន្តែ ឧកញ៉ា ហេង សៀ ដែលមានអាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋាននៅផ្ទះ លេខ៧៥ ផ្លូវលេខ២១៧ ភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សុំពន្យារពេលចូលឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាបណ្តោះ អាសន្នដោយក្តីអនុគ្រោះ ពីប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយមូលហេតុថា សព្វថ្ងៃនេះលោកបាទកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ដែលជាហេតុធ្វើឱ្យលោក មិនអាចចូលឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឡើយ ហើយលោកសន្យាថា រង់ចាំ ឱ្យស្ថានភាពជំងឺបានធូរស្រាលបន្តិច នឹងចូលឆ្លើយបំភ្លឺជូនឯកឧត្តមព្រះរាជអាជ្ញា តាមការកំណត់ ដោយពុំធ្វើការគេចវេសឡើយ។

6

7

នៅក្នុងនោះដែរ ក៏បានឃើញបែកធ្លាយ រូបភាពគណនីឈ្មោះ Heng Sier បានផ្ទេរប្រាក់ចំនួន ៥ដង ឲ្យទៅគណនីឈ្មោះ Mean Pechrita ដោយក្នុងនោះមាន កំណត់សម្គាល់ច្បាស់លាស់ថា៖

-លើកទី១៖ នៅថ្ងៃទី២១ ខែមីនា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 168$ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា សម្រាប់លាភសំណាងស្គាល់ហ៊ា

-លើកទី២៖ នៅថ្ងៃទី២ ខែមេសា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 350$ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា ថ្លៃពេទ្យYubi

-លើកទី៣៖ នៅថ្ងៃទី១៣ ខែមេសា គណនី Heng Sier បានផ្ទេរទឹកប្រាក់ 168$ ឲ្យទៅគណនី Mean Pechrita ដោយដាក់កំណត់សម្គាល់ថា សម្រាប់ចូលឆ្នាំខ្មែរ Happy Khmer New Year

-លើកទី៤៖ នៅថ្ងៃទី១៩ ខែមេសា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 111$ ឲ្យគណនីដដែលដោយដាក់កំណត់សម្គាល់ថា ដោះទាល់កូវីដ-១៩

-លើកទី៥៖ ចំនួន 50$

ចំពោះប្រតិបត្តិការវេលុយខាងលើនេះ មិនទាន់ដឹងច្បាស់ និងទទួលស្គាល់ពីភាគីទាំងសងខាងនោះទេ៕

8