តោះមកស្គាល់ថា! កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ថានាងជាអ្នកណា ក្រៅពីជាតារា និងពិធីការិនីទូរទស្សន៍MYTV

(ភ្នំពេញ)៖ បងប្អូនប្រហែលជាដឹងហើយថា មួយរយៈពេលនេះ មានការផ្ទុះកក្រើកនៅលើសង្គមFacebook អំពីរឿងរ៉ាវរបស់កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី រវាងលោកឧកញ៉ា ហេង សៀ ដែលមានការប្តឹងផ្តល់គ្នាទៅវិញទៅមក។ ដូចនេះ មានគណនីហ្វេសប៊ុកមួយ នឹងនាំលោកអ្នកមកស្គាល់ថា កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ជាអ្នកណា ក្រៅពីជាតារា និងពិធីការិនីទូរទស្សន៍MYTV។

តាមប្រព័ន្ធសង្គមFacebookមួយ មានឈ្មោះថា Nadech Yaya Cambodia FC ឲ្យដឹងថា៖ «មាន ពេជ្ររីតា! ឈ្មោះដែលអ្នកទាំងអស់គ្នាបានស្គាល់ តែមិនបានដឹងថា Background របស់នាងយ៉ាងណាក្រៅពី នាងជាតារា! នាងMiss Grand 2020! ចុះក្រៅពីហ្នឹងនាងជាអ្នកណា?

១-មាន ពេជ្ររីតា! មានឈ្មោះក្រៅហៅថា យូប៊ី នាងប្រាប់ថាដាក់បែបហ្នឹងព្រោះពួកម៉ាក់នាងមានឈ្មោះយូពីមុខទាំងអស់ ហើយឈ្មោះនេះក៏មានន័យថា u be yourself ។

២- មាន ពេជ្ររីតា! បញ្ចប់ការសិក្សានៅ វិទ្យាល័យនៅសាលាAIS ហើយបន្ដការសិក្សាភាសាអង់គ្លេសនៅIFL និង រៀនបន្ដផ្នែក Business Administration នៅសាកលវិទ្យាល័យParagon (សាលានេះមួយឆ្នាំ3ពាន់ដុល្លាណា) ចំណេះដឹងគេមកមួយកំផ្លេរ។

2

តាមដែលតាមដានខមមិនរបស់អ្នករៀនជាមួយនាង ហើយនឹងគ្រូធ្លាប់បង្រៀននាង បាននិយាយក្នុងសំឡេងដូចគ្នា ថានាងជាមនុស្សស្រីរួសរាយ ចេះដាក់ខ្លួន ថ្លៃថ្នូរមិនមែនជាប្រភេទដូចគេនិយាយទេ។ (និយាយថាអត់មានលើកអាពាក្យ «មឹះៗកេះឆ្នាំងបាយធ្លុះ» មកបូបាច់ទេណា! ធាក់ងាប់! ប្រាប់ឱ្យហើយ មើលឱ្យគ្រប់ជ្រុងសិនចាំវាយតម្លៃគេ)។

៣-មាន ពេជ្ររីតា! នាងមានប្អូន ៤នាក់ ដូចយើងដឹងថានាងរៀននៅសាលាមួយឆ្នាំ រាប់ពាន់គិតថា នាងរស់នៅក្នុងគ្រួសារធម្មតា? ហើយក៏មានអ្នកអះអាង (Facebookឈ្មោះ អ៊ុក ចន្ថា យុវជន សាន់ហ្រ្វាន់ស៊ីសកូ) បានស្គាល់នាងនិយាយថា នាងរស់នៅក្នុងឋានៈអភិជន។ បងប្រុសដែលបានបង្ហើបព័ត៌មាននោះបាននិយាយថា ជួបនាងក្នុងពេលពិធីចូលម្លប់ គួរដឹងថា ពិធីចូលម្លប់ គឺគេនិយមធ្វើតាំងតែពីឆ្នាំ ១៩៣០ដល់ ១៩៤០។ ពិធីនេះ គឺជាពិធីក្នុងការប្រកាសថាភាពពេញក្រមុំនៃកូនស្រី (មករដូវដំបូង) គ្រួសារគេគ្រាន់តែពេញក្រមុំក៏គេធ្វើពិធីចូលម្លប់ដែរ គិតថាទៅមើលថា គ្រួសារគេថ្លៃថ្នូរប៉ុនណា? ស្ថិតក្នុងLevelបែបណា? (បើចង់ដឹងលំអិតរឿងពិធីចូលម្លប់ Googleជួយបាន)។

៤-មាន ពេជ្ររីតា! ចូលចិត្តលេងកីឡាដូចជា បោះបាល់ បាល់ទះ ហែលទឹកជាដើម។ លើសពីនេះនាងចេះរាំរបាំងទៀត ព្រោះធ្លាប់រៀនកាលថ្នាក់ទី៦ និងទី៧ ។

៥-នាងជាមនុស្សមានគំនិតវិជ្ជមាន មានភាពថ្លៃថ្នូរ អរគុណក្នុងឡាយលើកដៃសំពះរហូត ហើយនាងមានទស្សនៈគួរឱ្យសរសើរ។

A (3)

គណនីហ្វេសប៊ុកខាងលើ បន្តពីការឆាតរកគ្នាជាមួយកញ្ញា យូប៊ី ថា៖ «If there were no rule and you could be outrageous for one day, what would you do? If there were no rule ខ្ញុំសង្ឃឹមថា ឱ្យអ្នកដែលធ្លាប់មានអ្វីដែលខ្វះខាត ឱ្យគាត់មានហ្នឹងដែរ ហើយខ្ញុំនឹងនៅដើរជាមួយគាត់រហូត។ មុខស្អាតដូចកូរ៉េ! អ្នកខមមិនសរសើរ។ អរគុណបង! តែបើសិនជាបងសរសើរថាខ្ញុំស្អាតដូចខ្មែរខ្ញុំសប្បាយចិត្តជាង! នាងឆ្លើយទាំងស្នាមញញឹមស្រស់ពរពេញទៅដោយមន្ដស្នេហ៍។ ម៉េចបងឯងស្អាតម៉េះ? អ្នកខមមមិន។ ធម្មតាទេអូន ដូចគេដូចឯងហ្នឹង! ភាពស្អាតគឺចេញពីខាងក្នុង។ នាងឆ្លើយមកទាំងញញឹម។ តើអ្នកនឹងរើសយកមួយណារវាង សម្រស់ស្អាតតែគ្មានភាពវៃឆ្លាត និងមានភាពវៃឆ្លាតតែគ្មានសម្រស់ស្អាត? អ្នកខមមិនសួរ។ ជារឿងធម្មតាទេខ្ញុំសុខចិត្តយកភាពវៃឆ្លាតជាងសម្រស់ខាងក្រៅ ព្រោះអីបើយើងមានភាពវៃឆ្លាត គឺវាល្អជាជាងគ្រាន់តែស្អាត បើយើងស្អាតហើយឆ្លាតទៀតគឺThe Best។ កាត់ៗប៉ុណ្ណឹងបានហើយ។

បន្ទាប់ពីស្គាល់យូប៊ី ឬ រីតាខ្លះៗហើយ យើងក៏គួរពិចារណានូវចំណុចមួយចំនួនដូចគ្នា៖

១-នាងរស់នៅក្នុងគ្រួសារ ស្ដុកស្ដម រៀននៅសាលាមួយឆ្នាំរាប់ពាន់ ហើយនាងទៅលក់នំមួយដង ៣០០ធ្វើអី?គត! គិត! អស់លោកទាំងឡាយដែលខមមិនក្នុងគំនិតរាក់ដូចទឹកភក់! នាងជាតារាអាចផ្សាយផលិតផលក្នុងប្រព័ន្ធអ៊ីនធីណេត បានលុយច្រើនជាងហ្នឹងផង។

២-គ្រួសារគេមានដែរ គេបង់ថ្លៃសាលាម្ដងមួយធើម (១៥០០ដុល្លា?) ឆ្ងល់! សិស្សខ្លះរស់នៅក្នុងជីវភាពមធ្យមផងតែគេរៀនបង់ថ្លៃសាលា ម្ដងមួយឆ្នាំ។ ចម្លែកអត់?

៣-និយាយអញ្ចឹងលេខសម្ងាត់ហ្នឹង គេដាក់ថ្ងៃកំណើតយូប៊ីមែន បាននាងចាំស្រួលម៉េះ? ហើយទូរសព្ទដៃហ្នឹងអត់ចេះចាក់សោរAutoទេ? លេខកូដទូរស័ព្ទ និងលេខកូដធនាគារដាក់ដូចគ្នាមែន? ហើយពេលគេដឹងលេខសម្ងាត់អត់អាចទាក់ទងបិទការដកការដាក់លុយភ្លាមៗពីធនាគារទេ? តាមខ្ញុំដឹងអ្នករកស៊ីគេមិនដែលប្រើទូរស័ព្ទតែមួយគ្រឿងទេត្រូវអត់? អូ! ប្រហែលមានទូរស័ព្ទច្រើនអញ្ចឹងតើ បានម្ដង Iphone 11 Pro ម្ដង Iphone 12 Pro Max។ កំហុសមកពីក្រុមហ៊ុនIphoneហ្នឹង Designពីរគ្រឿងហ្នឹងមកស្រដៀងគ្នា ភ្នែកបីដូចគ្នាធ្វើឱ្យគេចេះតែច្រឡំគ្នា!។

1

ត្រូវដឹងថា សាច់ មិនមែនសុទ្ធតែដាក់លើជញ្ជីងទៅគេទៅយកថ្លឹងទេ ព្រោះសាច់ខ្លះសាច់ស្អុយហ្នឹងធ្វើស៊ីអីកើត? តែថាមិនត្រូវទេ អ្នកចង់ស៊ីសាច់អត់ចេះគិតស្អីក៏ចេះតែយកទៅថ្លឹង តាមតែចិត្តនឹកឃើញគ្មានពិចារណាអីសោះ។ កុំព្យាយាមវាយតម្លៃអ្នកណាម្នាក់គ្រាន់តែពន្លឺមួយជ្រុងដែលអ្នកមើលឃើញ ព្រោះការវែកញែករបស់អ្នកកំពុងតែធ្វើឱ្យក្មេងស្រីម្នាក់មានអតីតកាលដ៏អាក្រក់មួយហើយ។ ព្យាយាមអានសន្លឹកសៀវភៅដែលគេលាក់ទុកមុននឹងកាត់សេចក្ដីអ្វីមួយ។ ហើយមួយទៀត បទពិសោធន៍ជីវីតរបស់អ្នកមិនអាចApplyមកលើបទពិសោធន៍ជីវិតគេគ្រប់រូបទេ ព្រោះមនុស្សម្នាក់ៗជួបរឿងខុសគ្នា ទោះដូចគ្នាក៏អាចស្ថិតក្នុងហេតុផលខុសគ្នាដែរ។ បើអ្នកធ្លាប់លក់នំ មិនមែនគេគ្រប់គ្នាត្រូវលក់នំតាមអ្នកទេ។យល់?។

ចុងក្រោយ ចង់និយាយថា រីតា! ក្មេងស្រីដែលមានគំនិតស្រស់បំព្រង មិនដែលចង់យកខ្លួនឯងប្រៀបធៀបជាមួយអ្នកណា ព្រោះនាងគិតថា ម្នាក់ៗមានភាពល្អរៀងៗខ្លួន។ ក្មេងស្រីដែលមានចិត្តស្រឡាញ់នឹងចង់លើកមុខមាត់ប្រទេសជាតិតាមរយៈការប្រឡងបវរកញ្ញា។ ក្មេងស្រីដែលមានការសិក្សា មានភាពថ្លៃថ្នូរក្នុងការនិយាយស្ដី មានគំនិតវិជ្ជមាន មើលមនុស្សក្នុងផ្លូវល្អ ចូលចិត្តចូលរួមក្នុងការងារសង្គម (នាងធ្លាប់ចូលរួមសកម្មភាពស្ម័គ្រចិត្តតាំងនាងនៅរៀនវិទ្យាល័យម្ល៉េះ)»។

Nadech Yaya បានបន្ថែមទៀតថា៖ «ខ្ញុំជឿថាទេវតាមានភ្នែក ទេវតាមិនចិត្តដាច់ឱ្យក្មេងស្រីល្អបែបនេះរងនៅរឿងមិនសមគួរយូរឡើយ។ អេ!លោកប្រុស «យុត្តិធម៌» កាលបានគាត់ភ្ញាក់មកជួបយើងគ្រប់គ្នាទេ។រីតាអ្ហា! ខ្ញុំ និងមនុស្សជាច្រើនកំពុងស្រែកប្រាប់រីតាថាយើងនៅក្បែររីតាណា! ស៊ូៗ។ បញ្ជាក់ រីតាបានចេញពីការឃុំពិតមែន តែចេញពីការឃុំបណ្ដោះអាសន្ន មានន័យថារឿងក្ដីមិនទាន់ចប់ទេ រឿងក្ដីមិនទាន់សម្រេចទេ។ រឿងក្ដីកំពុងតែនិយាយគឺរឿងក្ដីគេប្ដឹងគាត់ មិនមែនក្ដីគាត់ប្ដឹងគេទេ! យល់? #stopviolenceagainstwomen #JusticeForWomen #justticeforyubi #ReleaseYubi ខ្ញុំមិនចង់ចែករំលែករូបពិតរបស់រីតាក្នុងផេកទេ ដើម្បីរក្សាសិទ្ធបុគ្គល អ្នកទាំងអស់គ្នាក៏គួរធ្វើបែបនេះដូចគ្នា»៕

1

2

3