ថ្ងៃនេះ មានបុរសម្នាក់អាយុ ៣៦ឆ្នាំ ស្លា.ប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តសៀមរាប

(សៀមរាប)៖ នៅវេលា ម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅខេត្តសៀមរាប មានករណីបុរសម្នាក់អាយុ ៣៦ឆ្នាំ មានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃយូរឆ្នាំ បណ្តាលឲ្យហើមខ្លួន ខូចតម្រោងនោម និងមានវិជ្ជមានកូវីដ-១៩ បានទទួល មរ.ណ ភាព នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។ ស.ពត្រូវបានយកទៅ បូ.ជា នៅថ្ងៃដដែលនេះ។

1 (2)

2 (2)

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ប្រភព៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប