មានធ្លាប់ស្គាល់ ឬប៉ះពាល់អត់! ប្រជាពលរដ្ឋ ៥០នាក់ ដែលជានិស្សិត អាជីវករ ជាងដែក កម្មករ-កម្មការិនី និងពលករ ត្រូវបានរកឃើញមានជំងឺកូវីដ-១៩

(តាកែវ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូដ-១៩ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៥០នាក់ ដែលជានិស្សិត អាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ពលករ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក លោក

ស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង ៥០នាក់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបាន ម៉ឺងម៉ាត់បំផុត ជាពិសេសសូមបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋ ចំនួន ៥០នាក់ ដែលជានិស្សិត អាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ពលករ មានរាយនាមដូចខាងក្រោម៖

1

2