យកសំណាកអ្នកសង្ស័យ ៣១៤នាក់ តាមតេស្តរហ័ស ឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ និងលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ ០៥នាក់

(កំពង់ចាម)៖ តាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់ ក្នុងនោះ ស្រុកស្រីសន្ធរ ចំនួន០២នាក់ ស្រុកបាធាយ ចំនួន០១នាក់ និងស្រុកកងមាស ចំនួន០៣នាក់ ក្នុងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូន ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិត្រស់ ឃុំព្រែកពោធិ៍ ភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ភូមិអកទៀត ឃុំតាំងំក្រាំង ស្រុកបាធាយ ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ យឿន ស្រីនាង ភេទស្រី អាយុ ៣៣ឆ្នាំ

២-ឈ្មោះ ទូត ញ៉ ភេទប្រុស អាយុ ៥៥ឆ្នាំ

៣-ឈ្មោះ រឹម ស្រីពេជ្រ ភេទស្រី អាយុ ២៤ឆ្នាំ

៤-ឈ្មោះ ធាង ណារ៉ាក់ ភេទប្រុស អាយុ ០៩ឆ្នាំ

៥-ឈ្មោះ យ៉េន យ៉ុន ភេទស្រី អាយុ ៧២ឆ្នាំ

៦-ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ ៤៣ឆ្នាំ

រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យ ចំនួន ៣១៤នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ លទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកជំងឺកូដ-១៩ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕

1 (2)