កំណត់ «តំបន់លឿងទុំ» និង «តំបន់លឿង» ផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ (មានផែនទី)

(កណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ដកណ្ដាល ចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្ដ្រភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និងត្រូវកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ។

រដ្ឋបាលខេត្ត បានបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយត្រូវកំណត់ជា “តំបន់លឿងទុំ" និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា “ តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចខាងក្រោម៖

- “តំបន់លឿងទុំ” ៖ ផ្នែកខ្លះនៃភូមិព្រែកក្តី ចាប់ពីសាលាបុណ្យព្រែកក្តី ទៅដល់រោងម៉ាស៊ីនកិនស្រូវ ប៉ែន រ៉ូ

- “តំបន់លឿង" ៖ ផ្នែកខ្លះនៃភូមិព្រែកក្តី ចាប់ពីរោងម៉ាស៊ីនកិនស្រូវ ប៉ែន រុំ ទៅដល់បន្ទាយទាហាន

ផែនទីនៃការកំណត់ផ្នែកខ្លះក្នុងភូមិសាស្ត្រភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជា“តំបន់លឿងទុំ” និង“តំបន់លឿង” ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3

4

5

6