អាជ្ញាធរខេត្តព្រះសីហនុ បន្តវិធាការរដ្ឋបាល ១៤ថ្ងៃបន្តទៀត ដែលកំណត់ជាតំបន់ “ទីតាំងក្រហម” និង “តំបន់លឿងទុំ” “តំបន់លឿង”

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូទីដ-១៩ ដោយកំណត់ជា “តំបន់លឿងទុំ” “តំបន់លឿង” និង “ទីតាំងក្រហម”។

រដ្ឋបាលខេត្ត បានដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដោយត្រូវកំណត់ដូចខាងក្រោម៖

- «តំបន់លឿងទុំ» សំដៅភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលត្រូវអនុវត្តវិធានកាវបិទខ្ទប់ដូចមានចែងក្នុងប្រការ៣ នៃសេចក្តីសម្រេចនេះ។

- «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋបាល ដូចមានចែងក្នុងប្រការ៤ នៃសេចក្តីសម្រេចនេះ។

- «ទីតាំងក្រហម» សំដៅដល់លំនៅឋាន ឬទីសំណាក់ ឬទីតាំងណាមួយដែលមានអ្នកជំងឺកូវីដ-១៩ ឬរកឃើញមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។

វិធានការរដ្ឋបាលដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ១៤ ថ្ងៃចាប់ពីម៉ោងសូន្យ ថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ ក្នុងនោះត្រូវបានកំណត់ជា៖

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3

4

5

6

7

8

9

10