អភិបាលខេត្តកណ្តាល បន្តវិធានការរដ្ឋបាល ៧ថ្ងៃបន្តទៀត នៅស្រុកអង្គស្នួល ដោយកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” (មានផែនទី)

(កណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចេញសេចក្តីសម្រេច ស្តីពីការបន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកណ្ដាល បន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិអណ្តូង ភូមិពងទឹក ភូមិត្នោតម្លើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលដោយត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ បន្តទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា “ តំបន់ក្រហម” “ តំបន់លឿងទុំ” និង“តំបន់លឿង" មានដូចខាងក្រោម ៖

- “តំបន់ក្រហម" ៖ ផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង (លើកលែងផ្នែកខ្លះដែលកំណត់ជា

តំបន់លឿងទុំ) នៃឃុំបែកចាន

- “តំបន់លឿងទុំ" ៖ ភូមិពងទឹក, ភូមិត្នោតខ្ពើម ផ្នែកខ្លះនៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពី

ផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្តូង (ស្ថិតនៅ

ប៉ែកខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន

- “តំបន់លឿង" ៖ ភូមិករម្អាតស្បូវ, ភូមិព្រៃបឹង, ភូមិចក នៃឃុំបែកចាន និង ភូមិព្រៃពពេល នៃឃុំពើក

ផែនទីនៃការកំណត់ភូមិសាស្ត្រឃុំបែកចាន និងឃុំពើក នៃស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់

ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង" ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលបន្ត ចំពោះការកំណត់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិអណ្តូង ភូមិពងទឹក ភូមិត្នោតខ្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ត្រូវអនុលោមតាម

គោលការណ៍ដូចខាងក្រោម៖

១-វិធានការដែលត្រូវអនុវត្តចំពោះ “តំបន់ក្រហម” ត្រូវអនុលោមតាមប្រការ៣ នៃសេចក្តីសម្រេចលេខ០៨៣ សសរ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង ភូមិត្នោតខ្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងត្រូវបានកំណត់ជា “តំបន់ក្រហម" “តំបន់លឿងទុំ” និង “តំបន់លឿងៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

២-វិធានការដែលត្រូវអនុវត្តចំពោះ “តំបន់លឿងទុំ” ត្រូវអនុលោមតាមប្រការ៤ នៃសេចក្តីសម្រេចលេខ០៨៣ សសរ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង ភូមិត្នោតខ្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

៣-វិធានការដែលត្រូវអនុវត្តចំពោះ “តំបន់លឿង” ត្រូវអនុលោមតាមប្រការ៥ នៃសេចក្តីសម្រេចលេខ០៨៣ សសរ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង ភូមិត្នោតខ្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3

4