ប្រយ័ត្នឲ្យមែនទែន! ខ្យល់កន្ត្រាក់មានល្បឿនខ្លាំង ពី១០-២០ម៉ែត្រក្នុងមួយវិនាទី

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១។

តាមរយៈការវិវត្តន៍ជាក់ស្តែងនៃស្ថានភាពអាកាសធាតុ ឃើញថា បណ្ដុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឲ្យ៖

- តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត រួមមាន ៖ ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

- តំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ រួមមាន ៖ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តកោះកុង។

នឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Shears) ពី១០ - ២០ម៉ែត្រក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន៕

Image_2021 05 13_18 43 14