ត្រកួនមានពុលទៀត! កញ្ញា ម្នាក់ អាយុ ៥៤ឆ្នាំ បានទទួលមរណភាព ដោយសារពុលត្រកួន

(ភ្នំពេញ)៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិក និងមន្ត្រីរាជការទាំងអស់ជ្រាបថា៖ កញ្ញា យុង ជានី អនុប្រធានការិយាល័យគោលនយោបាយ និងផែនការ ចំណុះឱ្យនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានទទួលមរណភាពនៅថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីរសៀល ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយសារការពុលចំណ៌ (ពុលត្រកួន)។

សព កញ្ញា យុង ដានី ត្រូវបានតម្កល់ធ្វើបុណ្យតាមមប្រពៃណី នៅវត្តព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងត្រូវយកទៅបញ្ចុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទីព្រឹក។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីជ្រាបជាព័ត៌មាន និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារនៃសព តាមសទ្ធាជ្រះថ្លា៕

1