គ្រាន់តែបុរសម្នាក់កើតជំងឺកូវីដ-១៩ អាជ្ញាធរខេត្ត សម្រេចបិទទីតាំងចំនួន ១០កន្លែង នៅស្រុកអូរយ៉ាដាវ

(រតនគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានចេញសម្រេចបិទទីតាំងជាបណ្តោះអាសន្ន ចំនួន ១០កន្លែង ស្ថិតនៅឃុំលំជ័រ និងឃុំប៉ាតេ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដូចខាងក្រោម៖

១-គេហដ្ឋានលោក ពក សារ៉ែន ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

២-គេហដ្ឋានលោក ពេញ សុពី ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៣-គេហដ្ឋានលោក គឹម សារុន ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៤-គេហដ្ឋានលោក បឿន ឃា ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៥-គេហដ្ឋានលោក ផៃ ចន្ទី ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៦-ផ្ទះសំណាក់ អាន ឌ័ន ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៧-គេហដ្ឋានលោក យឹម ស្រីអូន ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៨-គេហដ្ឋានលោក ធី ប៉ូយុទ្ធ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៩-គេហដ្ឋានលោក មាស សឿន ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

១០-គេហដ្ឋានលោក ហន ជ្រៃ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ការបិទទីតាំងជាបណ្តោះអាសន្ននេះ គោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញឈ្មោះ បឿន យុក ភេទប្រុស អាយុ ៣៧ឆ្នាំ បានពាក់ព័ន្ធផ្ទាល់នឹងទីតាំងទាំងនេះ ហើយបុគ្គលនេះមានវិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3