ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក និងភ្ញៀវ បានទៅទីតាំងធំៗចំនួន ០៣កន្លែងៈ មន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ, វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា និង ហាងកាហ្វេ អាម៉ាហ្សូន

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ដែជាបុគ្គលិក និងភ្ញៀវ បានទៅទីតាំងធំៗចំនួន ០៣កន្លែង៖

១-មន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា ដោយសារអ្នកជំងឺកូវីដ-១៩ បានទៅទទួលការព្យាបាល ហើយអ្នកប៉ះពាល់ផ្ទាល់ចំនួន ២នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៤នាក់ (មិនទាន់បានទៅយកសំណាកនៅឡើយទេ) គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

២-វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលមានទីតាំងស្ថិតនៅផ្លូវហាណូយ ខណ្ឌសែនសុខ ដោយអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាកសាំងដូសទី១ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

៣-ហាងកាហ្វេ អាម៉ាហ្សូន សាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា) ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ដោយអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែកឆុងកាហ្វេ គិតចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់ទៅទីតាំងខាងលើ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

1

2

3