ជនជាតិវៀតណាមចំនួន ២២នាក់ ចូលមកប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័កសិន ទោះបីជាមានលិខិតបញ្ជាក់ពីអវិជ្ជមានកូវីដ-១៩ក៏ដោយ

(ស្វាយរៀង)៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទជូនអ្នកដំណើរចូលប្រទេស ជនជាតិវៀតណាមចំនួន ២២នាក់ ស្រី ០៦នាក់ ដោយមានវិញ្ញាបនបត្រ សុខភាពបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ និងលិខិតធានារ៉ាប់រងសុខភាព។ នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្រុមការងារ បានធ្វើចត្តាឡីស័កអ្នកដំណើរទាំង ២២នាក់ ខាងលើ នៅសណ្ឋាគារ អ៊ឹម ម៉ីហៀង ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមវិធានការណ៍របស់ក្រសួង៕

1

2

3

4