ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពហុព្យាបាល សម្ភពសោភាមានជ័យ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពហុព្យាបាលសម្ភព សោភាមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៧ ផ្លូវ២១៧ ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយអ្នកប៉ះពាល់ផ្ទាល់ចំនួន ១នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងខាងលើ គិតចាប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 13_16 49 38