លោកជំទាវមា្នក់ រកឃើញមានជំងឺកូវីដ-១៩ ដែលបានទៅចាក់វ៉ាក់សាំង AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តីមេត្តាជ្រាបថាៈ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅលោកជំទាវ មាសសាឯម ដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត ។

លោកជំទាវចាប់ផ្តើមមិនស្រួលក្នុងខ្លួននៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោកជំទាវ ដែលមានតាំងនៅផ្ទះលេខ២១ ផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលោកជំទាវបានលទ្ធផលវិជ្ជមាន។

ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មក លោកជំទាវ មាសសាឯម ដានី មិនបានមកបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី ទេ។ ដូចនេះ ទីស្តីការគណៈរដ្ឋមន្ត្រីសូមណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដូចខាងក្រោម៖

១-ចំពោះអ្នកទាក់ទងផ្ទាល់ជាមួយលោកជំទាវ ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាល

បានកំណត់ ដូចជា មន្ទីរពេទ្យខ្មែរ-សូវៀត, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម ជាដើម។

២-ចំពោះអ្នកទាក់ទងដោយប្រយោលជាមួយលោកជំទាវ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពខុសធម្មតា សូមទំនាក់ទំនងទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥៕

 

 

1

2