គិតមកទល់ពេលនេះ អ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ០៤នាក់ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់(ស្រី ៣នាក់)ហើយ ដែលបានស្លា.ប់ដោយសារជំងឺកូវីដ-១៩ គិតរហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

-ករណីទី១៖ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង២១.០០នាទី មានអ្នកវិជ្ជមានកូវីដ-១៩បានស្លា.ប់មានឈ្មោះ សាម រ៉ន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត។ ដែលអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ ចង្វាក់ដង្ហើមញាប់ ស្លេកស្លាំង ស្បែកឡើងស្វាយ និងវង្វេងស្មារតី អ្នកជំងឺមានប្រវត្តិកើតហឺត និងជំងឺបេះដូងរីក រយៈពេល៤ឆ្នាំមកហើយ ដែលស្លាប់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

-ករណីទី២៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង០១.៣០នាទី មានអ្នកវិជ្ជមានកូវីដ-១៩ បានស្លាប់មានឈ្មោះ សួ ស៊ីងួន ភេទប្រុស អាយុ៥០ឆ្នាំ (មុខរបបអាជីវករ) រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលអ្នកជំងឺមានអាការៈដង្ហក់ខ្លាំង ពិបាកដកដង្ហើម បានបញ្ជូនទៅព្យាបាលមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី រយៈពេល១យប់បានស្លាប់។

-ករណីទី៣៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៥.៣០នាទី មានអ្នកវិជ្ជមានកូវីដ-១៩ បានស្លា.ប់មានឈ្មោះ វៀត ឡា ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។ ដែលអ្នកជំងឺមានអាការៈ ក្អក ក្តៅខ្លួន ហត់ខ្លាំង រលាក់សួតធ្ងន់ធ្ងរ និងមានប្រវត្តិជំងឺទឹកនោមផ្អែម ដែលស្លា.ប់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

-ករណីទី៤៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង០៥.០០នាទីទៀបភ្លឺ មានអ្នកវិជ្ជមានកូវីដ-១៩ បានស្លាប់ឈ្មោះ យឹម យឿន ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលមានអាការៈរោគសញ្ញា ក្អក ក្តៅខ្លួន ហត់ខ្លាំង រោគវិនិច្ឆ័យអ្នកជំងឺ រលាក់សួតធ្ងន់ធ្ងរ ដង្ហក់ខ្លាំង ចង្វាក់បេះដូងដើរញាប់ បបូរមាត់ឡើងស្វាយ ប្រស្រីភ្នែករីកទាំងសងខាង កំហាប់អុកស៊ីសែនចុះទាប គ្មានទឹកនោម ស្លាប់នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត៕

1

2

3