ជនបរទេសម្នាក់ បានស្លា.ប់បា.ត់ប.ង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ ក្នុងព្រឹត្តិការណ៍ផ្ទុះសហគមន៍ ២០ កុម្ភៈ មានជនបរទេស ១នាក់ ឈ្មោះ THAPA RAM BAHADUR ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិនេប៉ាល់ មានអាសយដ្ឋាននៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅវេលាម៉ោង ៧ : ៣០នាទីព្រឹក នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយសារខ្សោយតម្រងនោម ជំងឺទឹកនោមផ្អែមរ៉ាំរៃ និងមានមេរោគជំងឺកូវីដ-១៩ ។

ចាប់ផ្តើមពីមានការផ្ទុកជំងឺកូវី៥-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៧១នាក់ បានព្យាបាលជាសះស្បើយចំនួន ២៩នាក់, ករណីស្លា.ប់ ១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤១នាក់៕

Photo_2021 05 13_13 01 38