BREAKING NEWS! ក្រសួងសុខាភិបាល ប្រកាស រកឃើញ អ្នកឆ្លងកូវីដ-១៩ថ្មី ៤៤៦នាក់ ជាសះស្បើយ ៩៨០នាក់ និងស្លា.ប់ ០៦នាក់

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៤៦នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ១៥នាក់ ខណៈអ្នកជំងឺចំនួន ៩៨០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លា.ប់ ចំនួន ០៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

- ចំនួនអ្នកឆ្លងសរុប៖ ២១,១៤១ នាក់

- ចំនួនអ្នកជាសះស្បើយ ៩,៥១៩ នាក់

- ចំនួនអ្នកស្លា.ប់សរុប៖ ១៤២នាក់

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

Fn 2021 05 13 11 37 41 1