ក្រសួងការងារ ពន្យារពេលនៃការលក់ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើស ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល សម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ យោងតាម Facebook Page ផ្លូវការបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹ ស្តីពីការពន្យារពេល នៃការលក់ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងការងារ បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រឡងក្របខណ្ឌ សម្រាប់ឆ្នាំ២០២១ សូមពន្យារពេលនៃការលក់ និងទទួលពាក្យប្រឡងក្របខណ្ឌឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ម្យ៉ាងវិញទៀត សម្រាប់ថ្ងៃប្រឡង បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីប្រឡង ត្រូវបំពេញលក្ខខណ្ឌមួយចំនួនបន្ថែម ដូចខាងក្រោម៖

១៖ ត្រូវធានាឲ្យបាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២លើករួចរាល់

២៖ ថ្ងៃប្រឡងបេក្ខជនទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវកាត ឬលិខិតសម្គាល់បានចាក់វ៉ាក់សាំង

៣៖ ក្នុងករណីដែលបេក្ខជន មិនអាចទទួលវ៉ាក់សាំងការពារជំងឺកូដ-១៩បាន ត្រូវមានលិខិតបញ្ជាក់ ពីមន្ទីរសុខាភិបាលរាជធានី ខេត្ត

៤៖ ក្នុងករណីបេក្ខជនរូបណា ដែលមិនមានកាត ឬលិខិតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលរាជធានី ខេត្ត មិនត្រូវបានអនុញ្ញាត ឲ្យចូលប្រឡងឡើយ

៥៖ ចំពោះកាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

Fn 2021 05 13 10 55 58 0