សូមចូលរួមរំលែកទុ.កផង! កម្មករសំណង់ម្នាក់ បានស្លា.ប់បា.ត់ប.ង់ជីវិតដោយសារជំងឺកូវីដ-១៩

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ស៊ី នួនសារ៉ាក់ អាយុ ៣៧ឆ្នាំ ជាកម្មករសំណង់ (នៅគីឡូម៉ែត្រលេខ៧ ភ្នំពេញ) រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លា.ប់នៅនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ដោយសារមេរោគកូវីដ-១៩។

ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ (ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង) យើងខ្ញុំពិតជាមានក្តីរន្ធ.ត់ក្តុកក្តួលរំជួលចិត្តដ៏ក្រៀមក្រំ ជាទីបំផុត ជាមួយក្រុមគ្រួសារស.ព ចំពោះមរ.ណភាព លោក ស៊ី នួនសារ៉ាក់ នៅវេលាម៉ោង ៤:៥១ នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ៣៧ ឆ្នាំ ដែលទទួលម.រណភាព។ ក្រោយពេលក្រុមគ្រូពេទ្យបានទទួល លោក ស៊ី នួនសារ៉ាក់ ដែលផ្ទុកមេរោគកូវីដ-១៩ ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់មានអាការៈធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យខិតខំសង្គ្រោះអស់ពីលទ្ធភាពតែមិនអាចសង្គ្រោះបាន ។

មរណទុក្ខ ក្តុកក្តួលក្រៀមក្រំជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃស.ព ដែលការបាត់បង់ លោក ស៊ី នួនសារ៉ាក់ ជាការបាត់បង់ស្វាមី កូន បងប្អូន ប្រកបដោយកត្តញ្ញូតាធម៌ និងជាទីស្រលាញ់ របស់ក្រុមគ្រួសារទាំងមូល៕

1

2