ប្រជាពលរដ្ឋចំនួន ០៥នាក់ថ្មីបន្ថែមទៀត ដែលអាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញមានវិជ្ជមានកូវីដ-១៩

(កំពង់ស្ពឺ)៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ អែម អ៊ីម ភេទស្រី អាយុ ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រ រ៉ាសាន់ រស់នៅភូមិពង្រ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

២-ឈ្មោះ ផុន ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ ជាពលករមកពីប្រទេសថៃ រស់នៅភូមិព្រៃឥដ្ឋ ឃុំពោធិអង្រុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

៣-ឈ្មោះ នៅ នី ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជាមន្ត្រីបំរើការជួយដឹកអ្នកជំងឺនៅភ្នំពេញ រស់នៅភូមិស្វាយចឺប ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

៤-ឈ្មោះ ផល ភា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរក្រសារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

៥-ឈ្មោះ ព្រឿង ធីវិន ភេទ ស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញាសង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ “៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

1