TOP NEWS! អាជ្ញាធរខេត្តកណ្តាល បន្ត ៧ថ្ងៃទៀត លើវិធានការរដ្ឋបាល ដោយគ្មាន “តំបន់ក្រហម” ទេ (មានផែនទី)

(កណ្តាល)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចេញសេចក្ដីសម្រេច ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយបង្រួមសល់តែ "តំបន់លឿងទុំ" និង "តំបន់លឿង" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ត សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយត្រូវកំណត់ជា “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា “ តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចខាងក្រោម៖

- “តំបន់លឿងទុំ” ៖ តំបន់បិទខ្ទប់អគារវប្បធម៌ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

- “តំបន់លឿង” ៖ ភូមិសាស្រ្តសង្កាត់ដើមមៀន និងសង្កាត់តាខ្មៅ នៃក្រុងតាខ្មៅ លើកលែងតំបន់បិទខ្ទប់អគារវប្បធម៌ ដែលបានកំណត់ជា “តំបន់លឿងទុំ” ។

ផែនទីនៃការកំណត់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ជា “តំបន់លឿងទុំ" និង“តំបន់លឿង” ត្រូវបាន

ភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3

4

5

6