មានឆ្លងច្រើនហើយទើប! អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបិទខ្ទប់ និងផ្អាកទីតាំងមួយចំនួន នៅស្រុកភ្នំស្រួស និងស្រុកសំរោងទង

(កំពង់ស្ពឺ)៖ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នផ្នែកខ្លះនៃភូមិពង្រ និងផ្នែកខ្លះនៃភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច និងផ្អាកឱសថស្ថានរង(ក)សុមនា នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ព្រមទាំងផ្អាកក្រុមខ្លះ នៃក្រុមហ៊ុន វ៉ា សាន់(WAH SUN HK FACTORY Co.Ltd) ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2

3

4

5

6

7

8