អាជ្ញាធរខេត្ត ចេញវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមការដ្ឋានសំណង់គ្រប់ប្រភេទ

(សៀមរាប)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងកូវីដ-១៩។ ក្នុងនោះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាននានា

បានចូលរួមអនុវត្តបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែចំពោះការដ្ឋានសាងសង់នានា នៅមានភាពខ្វះចន្លោះ ក្នុងការអនុវត្តការងារបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ដូចខាងក្រោម៖

1

2