អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៧នាក់

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹង ដល់សាធារណជនជ្រាបថាៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ យោងតាមលទ្ធផលនៃការវិភាគសំណាក ដែលផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់។

រដ្ឋបាលខេត្ត ក៏បានសូមអំពាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានទាំង ០៧នាក់នេះ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង ស្រុក ឬនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕

អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ ដែលរដ្ឋបាលខេត្តកំពង់ធំរកឃើញ មានរាយនាមដូចខាងក្រោម៖

1