ខេត្តស្វាយរៀង រកឃើញអ្នកកើតជំងឺកូវីដ-១៩ថ្មី ១៤នាក់ ក្នុងនោះជនបរទេសម្នាក់ និងប្រវត្តិប៉ះពាល់

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថាៈ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ (ស្រី ០៧នាក់) ជនជាតិខ្មែរចំនួន ១៣នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន ០១នាក់ ។

បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ទាំង ១៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន ០៨នាក់, មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន ០៥នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ០១នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងកូវីដ-១៩ ទាំង១៤នាក់ គិតចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2

3