ពលករខ្មែរមកពីប្រទេសថៃ ចំនួន ០៤នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៤នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ដែលមាន

រាយនាមដូចខាងក្រោម ៖

១-ឈ្មោះ ឡេង ជូរ៉ា ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង

២-ឈ្មោះ ម៉ុក ស្រីម៉ៅ ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រកបវេល ខេត្តបាត់ដំបង

៣-ឈ្មោះ ម៉ុក ផាតសា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង

៤-ឈ្មោះ ឌី សុផល ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង

អ្នកជំងឺកូវីដ-១៩ខាងលើ ជាកម្មករដែលវិលត្រឡប់ពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ចំនួន ៧១នាក់ បានព្យាបាលជាសះស្បើយ ២៩នាក់ និងកំពុងសំរាកព្យាបាល ៤២នាក់៕

183872158_3454632187972105_5247982185218430627_n