អាជ្ញាធរខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ-១៩ ចំនួន ០៤នាក់ និងប្រវត្តិដំណើរប៉ះពាល់

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ ជ្រាបថាៈ ករណីកាំរឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ យោងតាមលទ្ធផលតេស្ត(PCR) មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្តរហ័សកូវីដ-១៩ (Rapid Test) ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី លើបុរស ស្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ចំនួន ០៤នាក់ ជាជនជាតិខ្មែរ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ម៉ោង វិចិត្រ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាករណីឆ្លងពីរាជធានីភ្នំពេញ ។

២-ឈ្មោះ លន់ ម៉ៃ អាយុ ២៨ឆ្នាំ ទីលំនៅ ភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាករណីឆ្លងពីរាជធានីភ្នំពេញ ។

៣-ឈ្មោះ លាង ម៉េងលី ភេទប្រុស អាយុ ២៨ឆ្នាំ ទៅលំនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជាករណីឆ្លងពីរាជធានីភ្នំពេញ។

៤-ឈ្មោះ ព្រុំ ហុន ភេទប្រុស អាយុ ៧៩ឆ្នាំ មានទីលំនៅភូមិទួលសំបូរឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ហុន គឹមស៊្រុន (កូនប្រុស) ដែលវិជ្ជមានកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2