អ្នកណាលាងឡានខ្លះ! អ្នកលាងរថយន្តនៅភ្នំពេញម្នាក់ រកឃើញមានវិជ្ជមានកូវីដ-១៩ នៅស្រុកគិរីវង់

(តាកែវ)៖ រដ្ឋបាលស្រុកគិរីវង់ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងមណ្ឌលចត្តាឡីស័កឃុំកំពែង (សាលាបឋមសិក្សាជីម្រាក) មានករណីវិជ្ជមានកូវដ-១៩ ម្នាក់ ដែលជាករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លើបុរសឈ្មោះ ង៉ែត មៀច អាយុ ១៩ឆ្នាំ មានទីលំនៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ មុខរបរ លាងរថយន្ត នៅកំបូល រាជធានីភ្នំពេញ បានវិលត្រលប់មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាពកំពែង ឬមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ព្រមទាំងដាក់ខ្លួន ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្តៅខ្លួន ឈឺក ក្អក ត្រូវប្រញាប់រួសរាន់រាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិតឬទំនាក់ទំនងផ្ទាល់ តាមរយៈទូស័ព្ទលេខ៖ ០១២ ៣១២ ៨៨៦/០៩២ ៦៨០ ៥១៨/០៨៩ ៦៦៩ ៦២១/០៧០ ៧០០ ៥៧៨៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងដូចខាងក្រោម៖

Image_2021 05 12_16 01 55