អាចប៉ះពាល់ច្រើន! អាជ្ញាធរខេត្ត រកឃើញ និងបង្ហាញឈ្មោះអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ ភាគច្រើនជាអាជីវករ

(បាត់ដំបង)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ ក្នុងនោះជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១នាក់ និងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៩នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

១-ឈ្មោះ ក្រូច សៀនខេង ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យនៅផ្សារប៉ោយប៉ែត

២-ឈ្មោះ សួន ស៊ីណា ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យនៅផ្សារប៉ោយប៉ែត

៣-ឈ្មោះ អៀប គន្ធា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ លក់សម្ភារៈសិក្សានៅផ្សារប៉ោយប៉ែត

៤-ឈ្មោះ លី សឿប ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកលក់ឥវ៉ាន់

៥-ឈ្មោះ ឡេង គឹមហ៊ាង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់របស់ក្មេងលេងនៅផ្ទះ

៦-ឈ្មោះ អៀប ធារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់របស់ក្មេងលេងនៅផ្ទះ

៧-ឈ្មោះ ឡេង ស៊ូនីន ភេទស្រី អាយុ ៦ឆ្នាំ ត្រូវជាកូនឈ្មោះ ឡេង គឹមហ៊ាង និងឈ្មោះ អៀប ធារី

៨-ឈ្មោះ ឡេង រ៉ាវីន ភេទប្រុស អាយុ ៤ឆ្នាំ ត្រូវជាកូនឈ្មោះគឹមហឹង និងឈ្មោះ អៀប ធារី

៩-ឈ្មោះ ឡេង រ៉ាវីត ភេទប្រុស អាយុ ១ឆ្នាំ ត្រូវជាកូនឈ្មោះ ឡេង គឹមហ៊ាង និងឈ្មោះ អៀប ធារី

(អ្នកទាំង៩នាក់ខាងលើ រស់នៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ)

១០-ឈ្មោះ ឡៃ កីឡា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មុខរបរ ជាពលករនៅប្រទេសថៃ

អ្នកជំងឺកូវីដ-១៩ខាងលើ បានវិលត្រឡប់ពីប្រទេសថៃ និងមកពីខេត្តបន្ទាយមានជ័យ បានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឃើញថាៈ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវី៥-១៩ ចំនួន ៦៧នាក់ បានព្យាបាលជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៣៨នាក់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2