ឆ្មាលាក់ក្រចកមែន! ទីបំផុតរកឃើញហើយ ប្តី ជាអ្នកដុតសម្លា.ប់ប្រពន្ធ និងកូន ៤នាក់ទៀត ស្លា.ប់ ករណីភ្លើងឆេះផ្ទះនៅស្រុកបរិបូណ៌

(កំពង់ឆ្នាំង)៖ ក្រុមការងារចម្រុះ ECHO21 បានចាប់ខ្លួន និងចោតជនសង្ស័យដែលជាឪពុក ពីបទឃាតកម្មទៅលើមនុស្ស៥នាក់។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃា.ត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចោតបុគ្គលឈ្មោះ នុន សារ៉េត ពីបទឃាតកម្មទៅលើជនរងគ្រោះ៥នាក់ ពាក់ព័ន្ធនឹងករណីអគ្គីភ័យដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

1

បុគ្គលឈ្មោះ នុន សារ៉េត អាយុ ៣៨ឆ្នាំ គឺជាប្តី និងឪពុក របស់ជនរងគ្រោះទាំង៥នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះ ហើយនឹងត្រូវសមត្ថ.កិច្ចបញ្ជូនទៅតុលាកាដំបូងនៃខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការផ្ត.ន្ទាទោ.សពីបទឃា.តកម្មទៅលើមនុស្ស៥នាក់។

2

សមាជិកនៃក្រុមការងារបានធ្វើការយ៉ាងមមាញឹកអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ ដើម្បីប្រមូលគ្រប់ភស្តុតាងដែលមាន និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកកោសល្យវិច័្ឆយសាកសព និងអ្នកជំនាញស៊ើបអង្កេតករណីអគ្គីភ័យនៅប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំនូវភស្តុតាងល្អបំផុតដាក់ចូលសំណុំរឿង។

លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បាននិយាយថា “បន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥នាក់ យើងបានចាប់អារម្មណ៍ថា មានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើន ដែលបានកើតឡើងនៅក្នុងបរិវេនកន្លែងកើតហេតុនេះ ហើយសេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីវិធីភ្លើងចាប់ផ្តើមឆាបឆេះដំបូង និងព្រឹត្តការបន្ទាប់ មិនស៊ីសង្វាក់ជាមួយនូវអ្វីៗដែលយើងបានឃើញ”។

3

លោកបន្ថែមថា “នេះគឺជាអំពើដ៏ឃោឃៅមួយ ដែលមានផលប៉ះពាល់ដល់ក្រុមការងារយើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់ក្រុមការងារទាំងអស់គ្នា ដែលយើងអាចទទួលលទ្ធផលស៊ើបអង្កេតនេះបាន គឺពីព្រោះការប្តេជ្ញា និងការខិតខំប្រឹងប្រែងរបស់មន្ត្រីស៊ើបអង្កេត និងមន្ត្រីកោសល្យវិច័្ឆយទាំងអស់គ្នា ដែលបានព្យាយាមប្រមូលភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកទៅលើបុគ្គលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់មន្ត្រីជំនាញនៅប្រទេសអូស្រ្តាលីដែលបានផ្តល់ជាជំនួយក្នុងការវិភាគភស្តុតាងរបស់យើង។ នេះគឺជាការស៊ើបអង្កេតដ៏ល្អ ដែលបានធ្វើឡើងដោយមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដើម្បីធ្វើអោយប្រាកដថាកុមាររងគ្រោះ និងម្តាយរបស់ពួកគេបានទទួលនូវយុត្តិធម៌”។

ជនល្មើសបានផ្តល់នូវចម្លើយមួយចំនួន ដែលយើងមានភស្តុតាងជាច្រើន ដើម្បីគាំទ្រការចោទប្រកាន់។ យើងសូមថ្លែងការសោកស្តាយទៅដល់សាច់ញាតិរបស់ជនរងគ្រោះ ហើយសូមអោយវិញាណក្ខ័ន្ធរបស់ពួកគេទៅកាន់សុគតិភពផងចុះ៕

4

5

ប្រភពពីៈ Child Protection Unit